ជនសង្ស័យ២នាក់លួចម៉ូទ័របូមទឹក អ្នកស្រុកត្រូវកម្លាំង នគរបាលស្រុកថ្មគោល ធ្វើការស្រាវជ្រាវឃាត់ ខ្លួនបានហើយ !!!!!!

(ខេត្តបាត់ដំបង)៖ ជនសង្ស័យ២នាក់ធ្វើ សកម្មភាពលួចទ្រព្យ សម្បត្តិគេត្រូវបានកម្លាំង នគរបាលស្រុកថ្មគោល សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ជ្រោយស្តៅធ្វើការ ស្រាវជ្រាវនិងឃាត់ ខ្លួនបានហើយកាល ពីព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ ២០២១វេលាម៉ោង ០៩និង០០នាទីក្រោយពី ទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះកាលពី រសៀលថ្ងៃទី២៦ខែ សីហាឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែនការងារ នគរបាលយុត្តិធម៌ បានប្រាប់អោយដឹង ថាជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាន ទី១ឈ្មោះ ផុន សៅរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ទី២ឈ្មោះសុខ រដ្ឋា ភេទ ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោលខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន ម៉ូទ័របូមទឹក ចំនួន០២គ្រឿង។

លោកវរសេនីយ៍ទោ ហៀង ប៊ុនថា បានប្រាប់អោយ ដឹងបន្តរទៀតថា កាលពីថ្ងៃទី២៦ ខែសីហាឆ្នាំ២០២១វេលាម៉ោង១៤និង១០នាទី នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លួចម៉ូទ័របូមទឹក ចំនួន០២គ្រឿងពីជន រងគ្រោះ២នាក់ទី១ ឈ្មោះសឿន វ៉ាន់នី ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានបាត់ ម៉ូទ័របូមទឹកចំនួន០១ គ្រឿង និងទី២ឈ្មោះ ខាន សាលី ភេទស្រី អាយុ៥៩ឆ្នាំមានទីលំនៅ ភូមិជ្រោយស្តៅឃុំ ជ្រោយស្តៅ ស្រុកថ្មគោល ដែលបានបាត់ ម៉ូទ័របូមទឹកចំនួន០១ គ្រឿង ភ្លាមៗនោះជនរងគ្រោះ បានដាក់ពាក្យបណ្តឹង មកការិយាល័យនគរ បាលយុត្តិធ៌ដើម្បី អោយជួយអន្តរាគមន៍។

ចំណែកជនសង្ស័យ ខាងលើបានសារភាព នៅចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូទ័របូមទឹក របស់ជនរងគ្រោះ ទាំង២នាក់ខាងលើនេះ នៅចំណុចភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ខាងលើត្រូវបានកម្លាំង នគរបាលយុត្តិធម៌ ស្រុកថ្មគោល ក្រោយពីសាកសួរ និងកសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់ ការិយាល័យជំនាញ នៃស្នងការរដ្ឋាន នគរបាលខេត្ត​បាត់ដំបងដើម្បីចាត់ការ បន្តរទៅតាមនីតិវិធីច្បាប់ ចំណែកទ្រព្យសម្បត្តិដែល ដកហូតបានក៏ប្រគល់អោយ ម្ចាស់ដើមវិញផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *