កម្ពុជាស្នើអោយភាគីថៃ ជួយព្យាបាលពលករ កម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយ:ពេលកំពុង ស្វែងរកការងារធ្វើ នៅប្រទេសថៃ???

(ខេត្តបន្ទាយមានជ័យ)៖ កាស្នើនេះធ្វើឡើងក្នុងកិច្ច ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធ មេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូន រូបភាពនិងសំឡេង(VTC) នៅទីបញ្ជាការយោធ ភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង  នាយសេនាធិការ យោធភូមិភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ជាមួយភាគីថៃ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការ កងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការ ខេត្តស្រះកែវ ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធ មេត្រីភាពកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC) ។

ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងកងទ័ពភូមិភាគទី១ ជាមួយយោធភូមិភាគទី៥ នាព្រឹកនេះគឺបាន លើកបញ្ហាចំនួន ៤ខ្លឹមសារ យកមកពិភាក្សា  ខ្លឹមសារទី១ ការការពារ និងទប់ស្កាត់ ពលករឆ្លងដែន និងការរៀបចំការងារ សំរាប់ពលករ ខ្លឹមសារទី២ បញ្ហាគ្រឿងញៀន ខ្លឹមសារទី៣ បញ្ហាផ្ទុះជំងឺក្នុង ស្ថានការណ៍បច្ចុប្បន្ន  ខ្លឹមសារទី៤ បញ្ហាល្បែងភ្នាល់ តាមអនឡាញ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើអោយភាគីថៃ ជួយព្យាបាលពលករកម្ពុជា ដែលមានជំងឺកូវីដ-១៩ ជាពិសេសពលករ ដែលកំពុងស្វែងរក ការងារធ្វើក្នុងប្រទេសថៃ និងស្នើភាគីថៃជួយ សម្របសម្រួលករណី ពលករខ្មែរឆ្លងដែន ខុសច្បាប់មិនទាន់បាន ប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករ ទាំងនោះត្រឡប់មកកម្ពុជាវិញ និងជួយទប់ស្កាត់មិន អោយមានមេខ្យល់រង់ចាំ ទទួលពលករខុសច្បាប់ពីកម្ពុជា។

ភាគីទាំងពីរបានស្នើសុំ ឲ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់ អាវុធនៅជួរមុខ និងស្ថាប័នជំនាញដែល មានការពាក់ព័ន្ធ ទាំងពីរភាគីរួមគ្នាពិចារណា ដើម្បីកំណត់ជាគោលការណ៍ សម្រាប់ធ្វើការដោះស្រាយ បញ្ហាផ្សេងៗតាមព្រំដែនអោយ សមស្របជាប្រទេសមាន ភូមិផងរបងជាមួយគ្នា។ ក្នុងកិច្ចប្រជុំនាព្រឹក នេះភាគីទាំងពីរ បានពិភាក្សាគ្នាដោយ យកចិត្តទុកដាក់ និងផ្អែកលើទស្សនៈ ផលប្រយោជន៍រួមរបស់ ប្រទេសទាំងពីរពិសេស ប្រជាពលរដ្ឋយើងដែលរស់ នៅតាមបរិវេណព្រំដែន៕ ដោយ លោក មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *