លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរស្រុកភ្នំព្រឹក បានដឹកនាំកម្លាំង ចុះរៀបចំសណ្ដាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាពជូន ឯកឧត្តមអភិបាល និងស្នងការខេត្ត ចុះពិនិត្យទីតាំងចាក់ វ៉ាក់សាំងជូន ប្រជាពលរដ្ឋ

(ខេត្តបាត់ដំបង)៖កាលពីព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរស្រុកភ្នំព្រឹក បានដឹកនាំកម្លាំង ចុះរៀបចំសណ្ដាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្ត បាត់ដំបង និង ឯកឧត្ដមឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានអញ្ជើញ ចុះមកត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ  នៅវត្តគិរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្ថិតក្នុង ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។

សូមបញ្ជាក់ផងដែរថា កងពលតូចថ្មើរ ជើងលេខ៥២ ចំណុះ ឱ្យយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាពយ៉ាង សកម្មក្នុងការបំពេញ ភារកិច្ចយ៉ាងសកម្មក្នុងការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដូសទី១ ដែលប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្រុកភ្នំព្រឹក។

ក្នុងនោះឯកឧត្តម ងួនរតនៈបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការគិតគូរខ្ពស់ ដល់សុខទុក្ខ នឹងសុខមាលភាព ប្រជាពលរដ្ឋពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមាន សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការផ្ដល់វ៉ាក់សាំងចាក់ ជូនប្រជាពលរដ្ឋ ដើម្បីជៀសឲ្យផុតពីការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់មន្ត្រី កងកម្លាំងនគរបាល ទាំងអស់សូមចូលរួម ទប់ស្កាត់បទល្មើសឆ្លងខុសច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ត្រូវអនុវត្តតាមវិធានការ ណែនាំរបស់ រាជរដ្ឋាភិបាលក៏ដូច ក្រសួងសុខាភិបាល នូវ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន។ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *