បិទខ្ទប់ផ្សារអូរបីជាន់ ជាបណ្តោះអាសន្ន  ក្រោយរកឃើញ អ្នកវិជ្ជមានកូវីដ១៩

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលស្រុកអូរជ្រៅបានសម្រេច បិទខ្ទប់ផ្សារអូរបីជាន់ ជាបណ្តោះអាសន្ន   ក្រោយរកឃើញ អ្នកវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់បត់ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះលោកអភិបាល ស្រុកបានឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលប្រកប អាជីវកម្មក្នុងផ្សារ អូរបីជាន់និង តាមផ្ទះជុំវិញផ្សារទាំងអស់ ចេញមកផ្តល់សំណាក ធ្វើតេស្តរហ័សឲ្យ បានទាន់ពេល។

លោកអភិបាល ស្រុកអូរជ្រៅបានប្រាប់ ឲ្យដឹងថាដោយសារ មានការឆ្លងរាលដាល នៃជំងឺកូវិដ-១៩នៅ ទីតាំងផ្សារ អូរបីជាន់នេះទើប រដ្ឋបាលស្រុកអូរជ្រៅ  សហការជាមួយមន្ត្រីសុខាភិបាល  ចុះយកសំណាក តេស្តរហ័ស(RapidTest ) ដល់បងប្អូនអាជីវករលក់ នៅក្នុងផ្សារអូរបីជាន់  និង ប្រជាពលរដ្ឋ ចូលទៅទិញចាប់ផ្តើម ពីវេលាម៉ោង៨និង០០នាទីព្រឹក  ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១  ទៅស្ថិតនៅ បរិវេណផ្សារអូរបីជាន់។

ក្នុងនោះផងដែរលោក អភិបាលស្រុកបាន ឲ្យបងប្អូន អាជីវករនិង ប្រជាពលរដ្ឋ  ចូលរួមសហការក្នុង ការប្រយុទ្ធប្រឆាំង  និបទប់ស្កាត់ការរីករាល ដាលជំងឺកូវិដ-១៩ជា ពិសេសអនុវត្ត វិធានការប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ នូវវិធានការ សុខាភិបាល៣កុំ ៣ការពារ  អោយបានខ្ចាប់ខ្ជួនផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *