អភិបាលខេត្តកែប និង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យការដ្ឋាន សាងសង់ឡដុតកម្ទេច សំណល់វិជ្ជសាស្ត្រ

(ខេត្តកែប)៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោក នេត ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានចុះពិនិត្យ ការសាងសង់ ឡដុតកម្ទេចសំណល់ វេជ្ជសាស្ត្រ ដែលនាំមកពីមណ្ឌល ចត្តាឡីស័ក និងមណ្ឌល ព្យាបាលជំងឺកូវីដ-១៩ ក្នុងខេត្ត ដែលកំពុងបើក ដំណើរការសាងសង់ នៅចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោក នេត ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានឱ្យដឹងថា ការបំពាក់ឡដុត កម្ទេចសំណល់រឹងនិងសំរាមដែល ជាសំណល់វិជ្ជសាស្ត្រនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាម ឬសំណល់រឹងត្រូវអនុវត្ត តាមលក្ខណៈបច្ចេកទេស ដោយមានធុង សំរាមដាក់ត្រឹមត្រូវ មានមធ្យោបាយដឹកគ្រប់គ្រាន់ ពិសេសទីលានចាក់ សំរាមត្រូវតែធ្វើទៅតាម ខ្នាតបច្ចេកទេស ទើបជាវិធានការយុទ្ធ សាស្ត្រនៃគោលនយោបាយ ស្តីពីការគ្រប់គ្រង សំរាមសំណល់រឹង នៅតាមទីប្រជុំជន។

លោកបានបន្ថែមថា ក្រសួងបរិស្ថាន នៅតែបន្តការគាំទ្រ និងពង្រឹងសមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ  ដើម្បីបង្កើនប្រសិទ្ធ ភាពនៃការគ្រប់គ្រង សំណល់រឹង និងសំរាមឱ្យបាន ខ្លាំងក្លាថែមទៀត។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្ត ទុកដាក់ខ្ពស់លើការងារ គ្រប់គ្រងសំណល់រឹង នៅតាមទីប្រជុំជន  ដោយក្រសួងបានផ្តល់ និងគាំទ្រនូវផ្នែកបច្ចេកទេស ក៏ដូចជាផ្តល់ជាម ធ្យោបាយដល់រដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យបានជោគជ័យ លើការគ្រប់គ្រងសំរាម និងសំណល់នៅ តាមទីប្រជុំជន នៃតំបន់ខេត្តកែប។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបង្ហាញនូវមោទ នភាពដែលបានទទួលការ យកចិត្តទុកដាក់ខ្ពស់ ពិសេសបង្ហាញមោទ នភាពដែលខេត្តកែប បានទទួលពានរង្វាន់បិស្ថាន អាស៊ានជាបន្តបន្ទាប់ នាពេលកន្លងមក។

ដោយឡែក ចំពោះឡដុតសំណល់រឹងនិងសំរាម ពិតជាមានសារប្រយោជន៍ សម្រាប់ដុតកម្ទេច សំណល់ផ្សេងៗមក ពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ជាពិសេសសំណល់ វិជ្ជសាស្ត្រក៏ត្រូវបាន យកទៅដុតកម្ទេចក្នុងឡនេះ ដើម្បីគ្រប់គ្រងឱ្យមាន ប្រសិទ្ធភាពខ្ពស់នូវ សំណល់ដ៏គ្រោះ ថ្នាក់នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *