សមត្ថកិច្ចឃាត់ ខ្លួនជនជាតិថៃ៣០នាក់ ដែលបម្រុងលបឆ្លងដែន មកធ្វើការនៅក្នុង ទឹកដីកម្ពុជា

(ប្រទេសថៃ)៖ ជនជាតិថៃចំនួន ៣០ នាក់ ដែលក្នុងនោះ មានមេខ្យល់ ចំនួន៣នាក់ ផងនោះ ត្រូវបានតម្រួតការពារ ព្រំដែនថៃលេខ១២ សហការជាមួយ កម្លាំងអធិការ ស្រុកគោកខ្យូង ធ្វើការឃាត់ខ្លួននៅក្បែ ខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេ កំពុងប្រមូលផ្តុំគ្នាបម្រុង លួចឆ្លងដែនចូលមក ក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបាន ធ្វើឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច ផ្ទះលេខ៩៧ ភូមិ១ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមានការរឹតបន្តឹង  ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគ បម្លែងខ្លួន ដែលតា ។

ជនជាតិថៃទាំង ៣០ នាក់ គឺពួកគេមកពីបណ្តា ខេត្តមួយចំនួន ដោយគេបានសារភាពថា ការប្រមូលផ្តុំគ្នានេះ ដោយសាររង់ចាំឱកាស សម្រាប់អោយ មេខ្យល់ចំនួន៣នាក់ ក្នុងការនាំឆ្លងដែន ចូលទៅកាន់ប្រទេសកម្ពុជា តែត្រូវចាប់ខ្លួនទៅហើយ។

ពួកគេបានអះអាងថា ការលបឆ្លងដែននេះគឺអាច ធ្វើអោយពួកគេ សល់កម្រៃច្រើន ដោយចូលទៅធ្វើការ នៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយ គ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយទទួលបានប្រាក់ ខែចាប់ពី ២២.០០០ បាត ដល់ ២៥.០០០ បាត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *