អភិបាលខេត្តចុះសួរសុខទុក្ខ និងនាំយកអំពូល ដើរដោយពន្លឺព្រះអាទិត្យ ចែកជូនពលរដ្ឋ ខ្វះចរន្តអគ្គិសនីប្រើប្រាស់ មកពីឃុំចំនួនបី ក្នុងស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរមួយចំនួន ក្នុងខេត្ត បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវ អំពូលភ្លើងដើរ ដោយពន្លឺព្រះអាទិត្យ (សូឡា) មានចំនួន១៦៥គ្រឿង ដើម្បីចែកជូន ប្រជាពលរដ្ឋដែល មិនទាន់មានចរន្តអគ្គិសនី ប្រើប្រាស់ មកពីឃុំចំនួន៣ គឺឃុំកូនសត្វ ឃុំត្រពាំងព្រីង និងឃុំកណ្ដោល ក្នុងស្រុកទឹកឈូ ខេត្តកំពត។

តាមការឲ្យដឹងរបស់ អភិបាលស្រុកទឹកឈូ លោកនាក់ សុវណ្ណារី បានបញ្ជាក់ថា ក្នុងទូទាំងស្រុក ទឹកឈូ មានអគ្គិសនី ចូលទៅដល់គ្រប់ភូមិ តែគ្រួសារ ប្រជាពលរដ្ឋ មួយចំនួនតូច នៅមិនទាន់មាន អគ្គីសនីប្រើប្រាស់នៅឡើយដែរ ។ ក្នុងនោះមានគ្រួសារ ប្រជាពលរដ្ឋ នៅក្នុងឃុំកូនសត្វ មានចំនួន៣៨ គ្រួសារ ឃុំត្រពាំងព្រីង ចំនួន៦៥គ្រួសារ និងឃុំកណ្ដោលចំនួន១៣១ គ្រួសារ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមជាវ តាយអភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នាឱកាសនោះ ។

ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរពី សុខទុក្ខនិងដោះស្រាយ ការលំបាកខ្វះខាតជូនប្រជា ពលរដ្ឋគ្រប់កាលៈទេសៈ។

ពាក់ព័ន្ធសំណូមពរ របស់ប្រជាពលរដ្ឋ បញ្ហាការខ្វះចរន្តអគ្គិសនីប្រើប្រាស់ នៅក្នុងឃុំចំនួនបី ខាងលើនេះឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាជំនាញ និងអាជ្ញាធរកំពុង ជំរុញការដោះស្រាយជូន យ៉ាងយូរនៅចុងឆ្នាំ ២០២១និងរួចរាល់។

ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានអំពាវនាវ និងជំរុញដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់ ការរស់នៅប្រកប ដោយអនាម័យល្អ ពិសេសការអនុវត្ត នៅវិធានការ សុខាភិបាល ក៏ដូចជាការណែនាំរបស់ សម្ដេចតេជោហ៊ុនសែន គឺការអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋដែល មិនទាន់បានចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ សូមប្រញាប់ទៅ ចាក់វ៉ាក់សាំងឲ្យបានរួសរាន់ គ្រប់គ្នានៅទីតាំងកន្លែង ដែលកំពុងដំណើរចាក់ មួយណាក៏បានក្នុងខេត្ត ដោយមិនចាំបាច់ រង់ចាំស្រុកណា ចាក់នៅស្រុកនោះដូចមុនទេ ហើយបើមានអ្នកមិន ឲ្យចាក់សូមរាយការណ៍ ជាបន្ទាន់ទៅអាជ្ញាធរមាន សមត្ថកិច្ចដោះស្រាយជូន។

ឯកឧត្តមក៏បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋយើង ត្រូវខិតខំសម្របខ្លួន រស់នៅទៅតាមបែប គន្លងថ្មីនៃបរិបទជំងឺឆ្លងកូវីដ១៩ និងធ្វើយ៉ាងណាជំរុញ ការងារបង្កបង្កើតផល ដាំដុះដំណាំផ្សេងៗ និងចិញ្ចឹមសត្វរួមផ្សំ  ដើម្បីធានាបានការ ផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យ កាន់តែធូរធារប្រសើរឡើង។

ក្នុងឱកាសនោះដើម្បីដោះ ស្រាយបញ្ហានៅចំពោះ បណ្ដោះអាសន្ននៃគ្រួសារ ប្រជាពលរដ្ឋខ្វះខាត ចរន្តអគ្គិសនីប្រើប្រាស់ ឯកឧត្តមអភិបាល ខេត្តក៏បានប្រគល់ជូន អំពូលភ្លើងដើរដោយពន្លឺ ព្រះអាទិត្យ(អំពូលស៊ុលឡា) មានចំនួន១៦៥ឈុត សម្រាប់ចែកជូនគ្រួសារ ប្រជាពលរដ្ឋម្នាក់មួយឈុត នៅក្នុងឃុំកូនសត្វ ឃុំត្រពាំងព្រីង និងឃុំកណ្តោល ហើយនឹងត្រូវយកបន្តចែកជូន ដល់គ្រួសារដែលមិន ទាន់បាននៅ ពេលខាងមុខផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *