កូនស្រីដើរតាមម្តាយពី ក្រោយពេលម្តាយទៅ លេងផ្ទះអ្នកជិតខាង អត់ដឹងកូនចុះលេងទឹក ប្រឡាយបណ្តាយឲ្យ លង់ស្លាប់នៅចម្ងាយ ពីផ្ទះប្រហែល៥០ម៉ែត្រ

(ខេត្តបន្ទាយមានជ័យ)៖ កូនស្រីជាទីស្រឡាញ់ ស្មើរជាវិតកូនបានដើរ តាមម្តាយពីក្រោយ ពេលម្តាយដើរទៅ លេងផ្ទះអ្នកជិតខាង អត់ដឹងស្រាប់តែកូនចុះ លេងទឹកប្រឡាយបណ្តាយ ឲ្យលង់ផស្លាប់ រឿងរ៉ាងនេះកើតឡើង នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី២៦ ខែសូហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡោច ញ៉ាញ់ ភេទស្រីអាយុ ៣ឆ្នាំ រស់នៅភូមិ បឹងសុក្រំ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានប្រាប់បញ្ជាក់ឲ្យ ដឹងទៀតថាមុនពេល កើតហេតុ ម្តាយអត់ដឹងថាកូន ស្រីបានដើរតាមពីក្រោយ ដែលម្តាយដើរទៅ លេងផ្ទះអ្នកជិតខាង មួយសន្ទុះ ទើបនឹកឃើញកូន ហើយមិនបាន ចាប់អារម្មណ៍ថាកូន ចុះលេងទឹកប្រឡាយនោះទេ ពេលត្រឡប់មករក កូនវិញក៏ប្រទះឃើញកូន លង់ទឹកប្រឡាយស្លាប់ នៅចម្ងាយពីផ្ទះ ប្រហែល៥០ម៉ែត្រ ។

នគរបាកបានបញ្ជាក់ឲ្យ ដឹងទៀតថាឪពុក កុមារីរងគ្រោះឈ្មោះសេង ឡោច អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ហេង ចន្ធី អាយុ២៤ឆ្នាំកុមារី រងគ្រោះជាកូនទី២ សពត្រូវបានឪពុកម្តាយ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណីទាំងក្តី អាឡោះអាល័យជាទីបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *