លោកអ៊ុំរាត្រីថា ផ្សារសិរីសោភ័ណ ត្រូវរៀបចំឲ្យបានស្អាត គ្រប់ទីកន្លែងនិងយក សំណាកអាជីវករ លើកទី២ឲ្យបានរួចរាល់ ទាំងអស់ទើបឲ្យបើក លក់ឡើងវិញ

(ខេត្តបន្ទាយមានជ័យ)៖  លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយ មានជ័យបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាផ្សារ សិរីសោភ័ណដែលបានបិទ កន្លងមកគឺត្រូវតែរៀបចំ សណ្តាប់ធ្នាប់ អនាម័ឲ្យបានស្អាតត្រឹមត្រូវហើយ ចំពោះបងប្អូន អាជីវករត្រូវមកយក សំណាកលើកទី២ឲ្យបាន រួចរាល់និងគ្រប់គ្នាអនុវត្តតាមលក្ខខណ្ឌ ដែលរដ្ឋបាលខេត្តបានចេញ ទើបអនុញ្ញាតឲ្យបើក ដំណើរការលក់ដូរ  ឡើងវិញបានលោកអ៊ុំ រាត្រីបានមាន ប្រសាសន៍នៅព្រឹក ថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១នេះ ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹង បន្តទៀតថាបងប្អូន អាជីវករទាំងអស់ត្រូវ រួមសហការ ជាមួយអាជ្ញាធរមាន សមត្ថកិច្ចឲ្យបានល្អ ប្រសើរដោយអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមវិធានការ ណែនាំដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល ជំងឺកូវីដ-១៩ និង ធានាបាននូវ សុវត្ថិភាព ទាំងអស់គ្នាផងដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាដើម្បី បើកឲ្យផ្សារសិរីសោភ័ណ លក់វិញបានត្រូវឆ្លងកាត់ ការត្រួតពិនិត្យ និងវាយតម្លៃរបស់ គណៈកម្មការ រៀប ចំគ្រប់គ្រងផ្សារ ។

លោកបានបញ្ជាក់ ឲ្យដឹងថាលក្ខខណ្ឌ មួយចំនួន ចំពោះបងប្អូន អាជីវករដើម្បី អាចចូលទៅ បើកលក់ដូរ វិញបានមាន ដូចជាអាជីវករ ដែលអនុញ្ញាតឲ្យចូល លក់ដូរបាន លុះណាតែមានប័ណ្ណ ចាក់វ៉ាក់សាំង រួចពីរដង។

អាជីវករទាំងអស់ត្រូវយក សំណាករក មេរោគកូ វីដ-១៩ តាមការចាំបាច់ ស្របតាម ការជូនដំណឹង របស់ អ្នកគ្រប់គ្រងផ្សារឬ អាជ្ញាធរមូលដ្ឋាន ។

ក្នុងផ្សារត្រូវ បាញ់ថ្នាំអាកុលសម្លាប់ មេរោគរាល់សបសប្តាហ៍ ករណីមានបុគ្គលណា មានអាការៈ សង្ស័យត្រូវសហការ ជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាក ភ្លាម អាជីវករទាំងអស់ ត្រូវរៀបចំតូប  របស់ខ្លួនឲ្យមាន លក្ខណៈស្រឡះ ទូលាយមានខ្យល់ ចេញចូលគ្រប់គ្រាន់និង រៀបចំដាក់ឲ្យមាន របៀបរៀបរយមាន អាកុលពាក់ម៉ាស់ និងមិនអនុញ្ញាត ឲ្យប្រមូលផ្ដុំ គ្នាឡើយ ។

ចំណែកអ្នកមកទិញ ឥវ៉ាន់ឬអតិថិជន ត្រូវតែតម្រង់ជួរ ដោយរក្សាគម្លាត ឲ្យបាន១,៥ ម៉ែត្រពីគ្នា ប្រសិនបើ ម្ចាស់តូបមិន អនុវត្តតាម ការណែនាំនេះឬមិន ធ្វើតាមការណែនាំ របស់គណៈគ្រប់គ្រង ផ្សារម្ចាស់ ផ្សារឬមន្ត្រីមាន សមសមត្ថកិច្ចរកឃើញថា អាជីវករណាមិនធ្វើតាម មានហានិភ័យខ្ពស់ ក្នុងការ ចម្លង មេរោគកូវីដ-១៩ នឹងត្រូវ ផផ្អាកមិនឲ្យប្រកបអាជីវកម្ម នៅក្នុងផ្សារនេះ បន្តទៀតឡើយ ចំពោះអ្នក គ្រប់គ្រងផ្សារ ត្រូវទទួលខុសត្រូវ និងធានាបាន នូវការអនុវត្ត ការណែនាំ នេះឲ្យមានប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *