សមត្ថកិច្ចក្រសោបឃាត់ខ្លួន អ្នកញៀនល្បែង ភ្នាល់សុីសងជល់មាន់ ៨នាក់នៅស្រុកសង្កែ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ស្រុកសង្កែ ចុះបង្ក្រាប់ករណី ល្បែងស៊ីសងភ្នាល់បក្សី មួយកន្លែងនិង ឃាត់ខ្លួនបានអ្នក ញៀនល្បែងបាន ចំនួន៨នាក់កាលពីថ្ងៃទី ២៥ខែសីហាឆ្នាំ២០២១ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាក្នុង បង្ក្រាប់ល្បែងស៊ីសង ភ្នាល់បក្សីខាងលើកម្លាំង ជំនាញឃាត់ខ្លួន បានអ្នកញៀនល្បែង បានចំនួន៨នាក់និងដកហូត បានវត្ថតាងរួមមាន ម៉ូតូចំនួន ៩គ្រឿង, មាន់ជល់ចំនួន ២ក្បាល និងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត។

សមត្ថបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបាន អ្នកញៀនល្បែង ខាងលើរួមទាំងវត្ថុតាង កម្លាំងនគរបាលជំនាញស្រុកសង្កែ វបានបញ្ជូនមកកាន់ ការិយាល័យជំនាញ នៃស្នងការរដ្ឋាន នគរបាលខេត្ត បាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *