ជនសង្ស័យម្នាក់លួច ទ្រព្យអ្នកស្រុកត្រូវបាន កម្លាំងនគរបាលក្រុង បាត់ដំបងឃាត់ខ្លួន បានទាំងយប់!!!!

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើ សកម្មលួចទ្រព្យសម្បត្តិ អ្នកស្រុកយ៉ាងសកម្ម ត្រូវបានកម្លាំង នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបានហើយកាល ពីយប់រំលងអាធ្រាតឈាន ចូលថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ វេលាម៉ោង០២ និង០០នាទី នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបងបាន ប្រាប់អោយដឹងថា ជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះនឿត ប៊ុនណាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅរស់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ខាងលើកម្លាំងជំនាញ ដកហូតបានវត្ថតាង រួមមាន ផាលត្រាក់ទ័រចំនួន៦ផាល ដែកឧបករណ៍ ផាលចំនួន៥កំណាត់ កូនសោរសម្រាប់ ដោះខ្ចៅចំនួន១ ញរញួរចំនួន១ កាំបិតផ្គាក់ចំនួន១ និងសម្ភារៈមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិជាបានធ្វើសកម្មភាពលួចសម្ភារៈរបស់ប្រជាពលរដ្ឋដែលនៅចំណុចកើតហេតុខាងលើពិប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាង លើរួមទាំងវត្ថុតាងត្រូវ បានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាល ក្រុងបាត់បងធ្វើការ សាកសួរនិងកសាង សុំនុំរឿងបញ្ជូនទៅកាន់ ការិយាល័យជំនាញ នៃស្នងការរដ្ឋាន នគរបាលខេត្ត បាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *