ជនសង្ស័យលួច ទ្រព្យសម្បត្តិអ្នកស្រុក ត្រូវបានកម្លាំង នគរបាលស្រុកថ្មគោល ឃាត់ខ្លួនបាន១នាក់ និងបក្ខពួកម្នាក់ទៀត បានរត់គេខ្លួនបាត់

(ខេត្តបាត់ដំបង)៖ ជនសង្ស័យ២នាក់ បានគាស់ដំបូលជង្រុក ស្រូវគេបំណងចូលទៅ លួចទ្រព្យសម្បត្តិ ក្នុងផ្ទះតែមិនបាន សម្រេចត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បានម្នាក់និងម្នាក់ទៀតបាន រត់គេចខ្លួនបាត់ ហេតុការនេះបានកើត ឡើងកាលពីរសៀល ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២១វេលា ម៉ោង១៦និង០០នាទី នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការស្រុកថ្មគោល បានប្រាប់អោយដឹងថា ជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះ សូ សំណាង ភេទប្រុសអាយុ៣៥ ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល និងបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញឆែកឆេនិង ដកហូតបានវត្ថុតាង រួមមានម៉ាស៊ីនបូម ទឹកចំនួន០១គ្រឿង កង់ឈើរទេះគោ ចំនួន០២ រទេះអូសចំនួន០១ និងពូថៅផ្លែដែកដង ឈើចំនួន០១ ។

លោកអធិការស្រុកថ្មគោល បានប្រាប់អោយ ដឹងទៀតថា ជនសង្ស័យខាងលើ រួមទាំងបក្ខពួកបាន ធ្វើសកម្មភាពគាស់ តំបូលជង្រុកស្រូវបំណង ចូលទៅលួច ទ្រព្យសម្បត្តិក្នុងផ្ទះ ជនរងគ្រោះឈ្មោះអ៉ិន ផាន់ណា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង តែមិនបាន សម្រេចត្រូវបាន កម្លាំងសមត្ថកិច្ចឃាត់ ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលស្រុកថ្មគោល ធ្វើការសាកសួរនិង កសាងសុំនុំរឿងបញ្ជូនខ្លួនទៅ កាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *