សមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យ២នាក់ ជាមេខ្លោងចែកចាយ គ្រឿងញៀនយ៉ាង សកម្មក្នុងស្រុកថ្មគោល

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលស្រុកថ្មគោល ក្រោមបញ្ជារផ្ទាល់ពី លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោលដឹក នាំកម្លាំងដោយ លោកវរសេនីយ៍ទោ ព្រំ ឆឺត សហការជាមួយ កម្លាំងនករបាលប៉ុស្តិ៍ រដ្ឋបាលតាម៉ឺនចុះ បង្ក្រាបករណី គ្រឿងញៀនមួយកន្លែ ងនិងឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ កាលពីព្រឹកថ្ងៃទី២៥ខែ សីហាឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការស្រុកថ្មគោលបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាន ទី១ឈ្មោះរេីន សាវិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ទី២ឈ្មោះ ហួត សុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដក ហូតបានវត្ថុតាងរួមមាន ម្សៅ ក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៍សថ្លា ចំនួន០៦ថង់ តូចទំងន់២,៣៥ក្រាម (ទាំងសំបក) សង្ស័យមាន សារធាតុញៀ ជញ្ជីងសំរាប់ថ្លឹង គ្រឿងញៀនចំនួន០១ ដែកកេះចំនួន០១ ដែកសំរាប់ច្រក គ្រឿងញៀន ចំនួន០១និង ថង់សំរាប់ច្រក គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ខាងលើក្រោយពីកម្លាំង នគបាលជំនាញនៃ អធិការរដ្ឋាននគរបាល ស្រុកថ្មគោលធ្វើការ សាកសួរហើយនិង កសាងសុំនុំរឿង បញ្ជូនខ្លួនទៅកាន់ ស្នងការរដ្ឋាន នគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *