ស្ត្រីម្នាក់ត្រូវរថយន្ត មិនស្គាល់អត្តសញ្ញាណ បុកស្លាប់នៅប៉ោយប៉ែត ត្រូវអ្នកបើករថយន្ត ដឹកសពយកមក ទម្លាក់ចោលនៅស្រុកអូរជ្រៅ

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់ត្រូវរថយន្តមិន ស្គាល់អត្តសញ្ញាណ បុកស្លាប់យ៉ាងអាណោច អាធម្មពេលកំពុងដើរ ឆ្លងថ្នល់ជាតិនៅប៉ោយប៉ែត ត្រូវអ្នកបើករថយន្ត ដឹកសពយកមកទម្លាក់ ចោលនៅស្រុកអូរជ្រៅវិញ។

តាមឲ្យដឹងពីសមត្ថកិច្ច បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹថារឿងរ៉ាវនេះកើតឡើង នៅវេលាម៉ោង៩និង៥៨នាទី យប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងកើត វិទ្យាល័យនិមិត្តថ្មីប្រហែល ៥០ម៉ែត្រ លើផ្លូវ ជាតិលេខ៥ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

មត្ថកិច្ចបានប្រាប់អ្នក យកព័ត៍មានឲ្យដឹង បន្តទៀតថាក្រោយពីទទួល បានព័ត៌មានកម្លាំង នគរបាលចរាចរណ៍នៃ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះទៅដល់ កន្លែងកើតហេតុ ប៉ុន្តែមិនឃើញជនរង គ្រោះនិងរថយន្តនោះទេ ឃើញមានតែកាបូប និងស្បែកជើងជនរងគ្រោះ នៅនឹងកន្លែងកើតហេតុ ។

បើតាមសំដីសាក្សី នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ដំបូងគាត់បានលឺ សំលេងនៅមុខ ផ្ទះរបស់គាត់ ពេលចេញមកឃើញ មានមនុស្សដួលនៅ លើទ្រូងផ្លូវហើយគាត់ បានរត់សំដៅទៅហៅ កម្លាំងកងរាជអាវុធហត្ថ ដែលនៅយាម មុខសាលានិមិត្តថ្មី លុះប្រហែល១០នាទី ក្រោយមកគាត់ត្រឡប់ មកវិញស្រាប់តែបាត់សព ស្ត្រីដែលត្រូវរថយន្តបុក។

នគរបាលបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ របស់នគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែតពី នគរបាលចរាចរណ៍ ស្រុកអូរជ្រៅថាមាន សពស្ត្រីម្នាក់ស្លាប់ ត្រូវបានគេយកទៅ ប្លុងចោលនៅខាងត្បូង ផ្លូវជាតិលេខ៥ មុខសាលាស្រុកអូរជ្រៅ ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះ ឌុល គន្ធា ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្លាយពោៈវៀន។

ក្រោយពីពិនិត្យនិង ធ្វើកំណត់ហេតុរួច សពត្រូវបាននគរបាល ចរាចរណ៍ប្រគល់ជូន ក្រុមគ្រួសារដើម្បីធ្វើ បុណ្យតាមប្រពៃណី ចំណែករថយន្ត សមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវយកមកផ្តន្ទា ទោសទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *