អគ្គនាយកក្រុមហ៊ុន វីរះប៊ុនថ្នាំអេចប្រេស បានធ្វើការឧបត្ថម្ភ ថវិកា២០លានរៀល អង្ករ មី ស្មើរនិង ៧.៥០០ដុល្លាជូនដល់ រដ្ឋបាលខេត្តសំរាប់ ប្រើប្រាស់ក្នុងយុទ្ធនា ការទប់ស្កាត់ជម្ងឺកូ វីដ .១៩

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យបានទទួល ការឧបត្ថម្ភ ពី លោក សូ វីរះ អគ្គនាយកក្រុមហ៊ុន វីរះប៊ុនថ្នាំអេចប្រេស ក្នុងនោះរួមមាន១. ថវិកា២០.០០០.០០០រៀល ២.អង្ករ ២.០០០ គីឡូក្រាម ៣. មី ចំនួន៣០០កេស ស្មើរនិង៧.៥០០ដុល្លា ជូនដល់រដ្ឋបាលខេត្ត សំរាប់យកទៅប្រើប្រាស់ក្នុង យុទ្ធនាការទប់ស្កាត់ ជម្ងឺកូ វីដ .១៩ នៅព្រឹក ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ ក្នុងបវិវេនសាលាខេត្ត។

ក្នុងនោះដែរលោក អ៊ុំ រាត្រី បានថ្លែងអំណគុណដល់ លោក សូ វីរះ អគ្គនាយកក្រុមហ៊ុន វីរះប៊ុនថ្នាំអេចប្រេស ដែលបានធ្វើឧបត្ថម្ភ មានដូចថវិកា អង្ករ មី គិតជាដុល្លា ស្មើនិង ៧.៥០០ដុល្លា សំរាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ជំងឺកូវីដ.19 ដែលកំពុងសំរាកព្យាបាល នៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ។

លោកថាមនុស្សធម៌ ទាំងអស់នេះ លោកនិងខិតខំប្រើប្រាស់ ឲ្យចំ ទិសដៅនៅតាម មណ្ឌលព្យាបាលអ្នកកើត ជម្ងឺកូវីដ.១៩ក្នុងខេត្តបន្ទាយ មានជ័យទាំងអស់។

លោក សូ វីរះ អគ្គនាយកក្រុម ហ៊ុន វីរះប៊ុនថ្នាំ អេចប្រេស លោកសូមធ្វើការ កោត ស រសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ការខិតខំ ប្រឹងប្រែង រប ស់ រដ្ឋបាលខេត្ត និង អាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់ ដែល បាន យកចិត្តទុកដាក់ និង មានការ ទទួលខុសត្រូវ ខ្ពស់ ក្នុង ការចូលរួម ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូ វវីដ.១៩ ជាពិសេស គឺ ខេត្ត បាន គ្រប់គ្រង អ្នក ដែលមាន ការពាក់ព័ន្ធ ដោយផ្ទាល់ និង ប្រយោល ក្នុងព្រឹត្តិ ការណ៍ សហគមន៍ ២០ កុម្ភៈ និង បាន បញ្ជូនឲ្យពួកគាត់ មក ធ្វើ ច ត្តា ឡី ស័ក និង ព្យាបាល បាន យ៉ាង ល្អប្រសើរ ផងដែរ។

លោកបានបញ្ជាក់ឲ្យដឹង បន្តទៀតថាលោក សូមទឹកចិត្ត ដល់ អាជ្ញាធរខេត្ត និង មន្ត្រី សុខាភិបាល ត្រូវរួមសហការ គ្នាឲ្យកាន់តែ ប្រសើរ ថែមទៀត ដើម្បី ទប់ស្កាត់កុំឲ្យ កើតមាន ការឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ .១៩នេះ បន្តទៀត ដោយ ត្រូវ បន្ត ផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋឲ្យ យកចិត្តទុកដាក់ ក្នុងការ អនុវត្តតាម កា រ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពិសេស ត្រូវ រួមគ្នា អនុវត្តបាន ខ្ជាប់ខ្ជួន តាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា គឺ ៣ កុំ និង ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *