សមត្ថកិច្ចក្រុងកំពត ចុះបង្ក្រាបមនុស្ស ប្រុស ស្រី ចំនួន៧នាក់ ក្នុងភោជនីយដ្ឋាន”វាសនា សប្បាយ សប្បាយ” ដោយសារល្មើសនឹង បំរាមរដ្ឋបាលរបស់អាជ្ញាធរ

(ខេត្តកំពត)៖ មនុស្សប្រុស ស្រី ចំនួន៧នាក់ រាប់ទាំងម្ចាស់អាជីវ កម្មផងដែរ ត្រូវសមត្ថកិច្ចនៃ អធិការក្រុងកំពត ចុះបង្ក្រាបកាល ពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភោជនីយដ្ឋាន យីហោ”វាសនា សប្បាយ សប្បាយ” ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ជុំវិញការបង្ក្រាបមនុស្ស ទាំង៧នាក់ខាងលើនេះ លោក វរសេនីយ៍ឯក ហោ វណ្ណា អធិការនគរបាលក្រុងកំពត បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងនៃអធិការក្រុង បានដឹកនាំកម្លាំងចុះទៅ បង្ក្រាបមនុស្សចំបួន៧នាក់ ដែលកំពុងបំពាន បើកការផឹកស៊ី រាំច្រៀងល្មើសនឹង បំរាមវិធានការរដ្ឋបាល របស់អាជ្ញាធរ និងក្រសួងសុខាភិបាល ស្ថិតនៅភោជនីយដ្ឋាន វាសនា សប្បាយ សប្បាយ។

លោកអធិការបាន បញ្ជាក់ទៀតថា មនុស្សទាំង៧នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ ជា សុខហ៊ួរ ហៅទី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត(ជាម្ចាស់អាជីវកម្ម),ទី២-ឈ្មោះ ហ៊ីង លាវ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត(ជាភ្ញៀវ) ,ទី៣-ឈ្មោះ អ៊ុយ ថង់ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត(ភ្ញៀវ) ,ទី៤-ឈ្មោះ នី សម្ផស្ស ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត (នារីបម្រើខារ៉ាអូខេ) ,ទី៥-ឈ្មោះ រឿន សុភ័ណ្ឌ ហៅស្រីលីង ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត (នារីបម្រើខារ៉ាអូខេ) ,ទី៦-ឈ្មោះ យាន លក្ខិណា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត (នារីបម្រើខារ៉ាអូខេ) ,និងទី៧-ឈ្មោះ គ្រី ចាន់ទី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (នារីបម្រើខារ៉ាអូខេ)។

បច្ចុប្បន្នក្រោយពីបានធ្វើ តេស្តរហ័សទៅលើ មនុស្សទាំង៧នាក់ ខាងលើរួចហើយ ដោយឃើញលទ្ធផល អវិជ្ជមានកូវីដ-១៩ សមត្ថកិច្ចក៏បាន កសាងសំណុំរឿងដើម្បី អនុវត្តទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *