លោកវរសេនីយ៍ឯក សុខសារិន អធិការនគរបាល ស្រុកបវេលនាំយកថវិការ ស.អ.ក ជូនគ្រួសារសពអតីតយុទ្ធជន ស្លាប់ដោយសារ ជំងឺលើសឈាម

(ខេត្តបាត់ដំបង)៖ លោកវរសេនីយ៍ឯក សុខសារិន អធិការនគរបាល ស្រុកបវេលនិង ជាប្រធាន ស.អ.ក ស្រុកបវេល បានដឹកនាំមន្ត្រីក្រោម ឳវ៉ាតរួមទាំងថវិការមួយ ចំនួនដើម្បីទៅចូល រួមបុណ្យសពមន្ត្រី អតីតយុទ្ធជនម្នាក់ កាលពីរសៀលថ្ងៃទី២៤ខែ សីហាឆ្នាំ២០២១នៅ ក្នុងភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាសពមន្ត្រី អតីតយុទ្ធជនមានឈ្មោះ ស៊ីវ ស៊ូ ភេទប្រុសអាយុ៦៦ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានស្លាប់ដោយសារ ជំងឺលើសឈាម។

នៅក្នុងនោះ ផងដែរលោក វរសេនីយ៍ឯក សុខសារិន អធិការនគរបាល ស្រុកបវេលបាននាំ យកថវិការរបស់ ស.អ.ក មកប្រគលជូន គ្រួសារសពចំនួន ៤.០០០.០០០រៀល (បួនលានរៀល) រួមទាំងចូលរួមសោកស្តាយ ក្នុងការបាត់បង់អតីត មន្ត្រីម្នាក់ដែលធ្លាប់បាន បំរើប្រជាពលរដ្ឋនា ពេលកន្លងមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *