សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្ករជាលើកទី២ ចំនួន២០តោន ជូនដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកដែលកំពុងព្យាបាលជំងឺកូវីដ-១៩

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ ចំនួន២០តោន ជាលើកទី២ ជូនដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីសម្រាប់ផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាល ជំងឺកូវីដ-១៩ នៅតាមមណ្្ឌល នីមួយៗក្នុងខេត្ត។

ក្នុងការឧបត្ថម្ភខាងលើនេះ ដោយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាបាន មេីលឃេីញថា ខេត្តប៉ៃលិន គឺខេត្តនៅជាប់ ព្រំដែនប្រទេសថៃ និងមានពលករ ខ្មែរជាច្រើននាក់ បាននិងកំពុងវិលត្រឡប់ ពីប្រទេសថៃ មកកម្ពុជាវិញ តាមច្រកព្រំដែន កម្ពុជាថៃក្នុងខេត្តមាន ជាច្រើននាក់ ក្នុងមួយថ្ងៃៗ ហើយតម្រូវឱ្យធ្វើ ចត្តាឡីស័ក មុននិងអោយត្រឡប់ ទៅស្រុកកំណើត រៀងៗខ្លួន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ ចំនួន៤០តោន ផងដែរដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នក កំពុងធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាល ជំងឺកូវីដ-១៩នេះ ៕ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *