លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការខេត្ត បន្ទាយមាននិងលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ត្រី តាំងសុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុក រួមទាំងក្រុមគ្រូពេទ្យ តំបន់ ប្រតិបត្តិការ សឹក រងបន្ទាយមានជ័យ  ចុះចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ១៩លើកទី១ ជូនបងប្អូនប្រជាពលរដ្ឋក្នុង ស្រុកម៉ាឡៃ ចំនួន១៥.០០០ដូស???

(បន្ទាយមានជ័យ) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ដោយរួមទាំងលោក ស្វាយជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ និងលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកម៉ាឡៃ បានដឹកនាំក្រុមគ្រូពេទ្យ តំបន់ប្រតិបត្តិការ សឹក រងបន្ទាយមានជ័យ  ចុះចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩លើកទី១ (Sinopharm) ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកម៉ាឡៃ ចំនួន១៥.០០០ដូស នៅកងអនុសេនាធំទី១ ផ្នែកសឹករងស្រុកម៉ាឡៃ  ស្ថិតនៅក្នុង ភូមិបន្ទាយទី២ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសនោះលោក ស្វាយជា អភិបាលនៃគណៈ អភិបាលស្រុកម៉ាឡៃ បានសំដែងក្តីសប្បាយ រីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំ ដ៏ឈ្លៀសវៃ នៅក្នុងកាលៈ ទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរក ជំនួយវ៉ាក់សាំង និងទិញ វ៉ាក់សាំងមកចាក់ជូន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងព្រះរាជាណា ចក្រកម្ពុជាផងដែរ៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *