ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ អញ្ជើញចុះពិនិត្យការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ជូនក្មួយៗនិង យុវវ័យ អាយុចាប់ ពី១២ឆ្នាំដល់១៧ឆ្នាំ  នៅក្នុងបរិវេណ វិទ្យាល័យ ពោធិ៍សាត់  ???

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនក្មួយៗនិង យុវវ័យអាយុចាប់ ពី១២ឆ្នាំដល់១៧ឆ្នាំ នៅក្នុងបរិវេណ វិទ្យាល័យពោធិ៍សា។

ក្រោយពីទទួលបាន វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះរួចមក រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការចាក់  វ់ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ក្មួយសិស្សានុសិស្ស និងយុវជនចាប់ពីអាយុ ១២ឆ្នាំដល់១៧ឆ្នាំ ដែលពិធីត្រូវបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈ កម្មការខេត្តប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ បានចុះជួបសំណេះ សំណាលនិងពិនិត្យ អំពីស្ថានភាព សកម្មភាពតាមមណ្ឌល ចាក់វ៉ាក់សាំងនៅ ក្រុងពោធិ៍សាត់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមម៉ៅ ធនិន បានមានប្រសាសន៍ ផ្ដើមផ្ដាំដល់ក្មួយសិក្សា នុសិស្សត្រូវអនុ វត្តតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ៣ កុំ៣ការពារ និងអនុវត្តតាមការណែ នាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនត្រូវ ឈរ ឲ្យមានគម្លាត ឧស្សាហ៍លាងដៃនិងសាប៊ូ  ចែល ឬ អាកុលឱ្យបានញឹកញាប់ជា ប្រចាំដើម្បីការពារ ការ រីករាល ដាលជំងឺកូវីដ19 ទាំងអស់គ្នា៕ ដោយ លោក ផាន់ ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *