បុរសវ័យចំណាស់ម្នាក់ កំពុងឈរបង់ត្រី ស្រាប់តែដួលចូលក្នុងទឹក លូកំពុងតែហូរបណ្តាល ឲ្យលង់ស្លាប់យ៉ាង អាណោចអាធ័ម

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ កំពុងឈរចាំបង់ត្រីសុខៗ ស្រាប់តែដួលចូលក្នុង ទឹកលូកំពុងតែហូរ បណ្តាលឲ្យលង់ស្លាប់ ភ្លាមដោយគ្មានក្រុម គ្រួសារជួយទាន់ រឿងរ៉ាវនេះកើតឡើង នៅវេលាម៉ោង នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខលូអាងជើងគ្រួស ស្ថិតក្នុងភូមិបន្ទាយ ឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ាន អៀម ភេទប្រុសអាយុ ៦៣ឆ្នាំ រស់នៅភូមិពង្រតាឡី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។

មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ឲ្យដឹង បន្តទៀតថាមុនពេល កើហេតុជនរងគ្រោះបាន ទៅបង់ត្រីនៅចំណុច មុខលូទឹកហូរចេញ ពីអាងជើងគ្រួស នៅពេលកំពុង ឈរចាំបង់ត្រីស្រាប់ដួល ចូលក្នុងទឹកលូ បណ្តាលលង់ទឹកស្លាប់តែម្តង ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថាបន្តទៀត ថាតាមការបញ្ជាក់ ពីក្រុមគ្រួសារសពជន រងគ្រោះបានប្រាប់ឲ្យដឹង ថាសពមានជម្ងឺ ប្រចាំកាយគឺជម្ងឺលើស ឈាម ប្រហែលនៅពេល គាត់កំពុងឈរចាំបង់ត្រី សង្ស័យជម្ងឺ លើសឈាមរើឡើង បណ្តាលឲ្យគាត់ងងឹត មុខដួលធ្លាក់ចូលក្នុង ទឹកលូលង់ស្លាប់ តែម្តង ហើយត្រូវបានអ្នក ទៅបង់ត្រីជាមួយជួយ ស្រង់មកដាក់លើគោក នគរបាលមូលដ្ឋានប្រគល់ សពទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *