ស្ត្រីខ្មែរ ម្នាក់លួចឆ្លងដែនពី ប្រទេសថៃ ចូលមកកម្ពុជា វិញធ្លាក់ពីរបង បណញ្តាលអោយ បាក់ជើងស្តាំ ត្រូវសមត្ថកិច្ច បានជួយសង្គ្រោះ យកទៅព្យាបាល នៅមន្ទីរពេទ្យ

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីជនជាតិឲខ្មែរម្នាក់ លួចឆ្លងដែនពី ប្រទេសថៃ ចូលមកកម្ពុជាវិញ និងបាន ធ្លាក់ពីរបង បណ្តាលអោយបាក់ជើងស្តាំ ហើយត្រូវកម្លាំងសមត្ថកិច្ច នៃវរការពារព្រំដែន គោកលេខ៩១១ និងក្រុមគ្រូពេទ្យបាន ជួយសង្គ្រោះដឹកតាមរថយន្ត យកទៅព្យាបាលនៅ មន្ទីរពេទ្យ ហេតុការណ៍ នេះបាន កើតឡើងនៅវេលា ម៉ោង៧យប់ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១ នៅចំណុចព្រំដែន កម្ពុជា ថៃស្ថិតក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បឹងសាគូរ នៃវរសេនាតូចការពារ ព្រំដែនគោកលេខ ៩១១ និង បានប្រាប់ឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ស្រី  សុឃីម ភេទស្រី អាយុ ៤០ ឆ្នាំ  មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងគ្រោះបាក់ជើង ស្តាំម្ខាងខណះ ពេលដែលបានផ្លោះ របងព្រំដែនពីខាងថៃ លួចចូលមកកម្ពុជា។

លោកនាយប៉ុស្តិ៍បឹងសាគូរ បានអោយដឹងបន្តរទៀតថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនបឹងសាគូរសាគូ នៃវរសេនាតូចការពារ ព្រំដែនគោកលេខ៩១១ ចំនួន៤នាក់ និងកម្លាំងទាហាន កងពលតូច ថ្មើរជើងលេខ៥១ ចំនួន៥នាក់ បានចុះល្បាតតាម បន្ទាប់ព្រំដែនដើម្បី ទប់ស្កាត់ការលួចឆ្លង ដែនពីប្រទេសថៃ ចូលមកកម្ពុជាក៏បានប្រទះ ឃើញជនរងគ្រោះ ខាងលើបានបាក់ជើង នៅជាប់ព្រំដែននិង រាយការណ៍មកប៉ុស្តិ៍ បឹងសាគូរដើម្បី សុំកម្លាំងជួយអន្តរាគមន៍។

លោកបានបន្តរទៀត ថាស្ត្រីជនរងគ្រោះខាង លើបានជាអាជីករក្នុង ផ្សាររ៉ុងក្លឿរបានដើរ ចេញពីផ្សាររ៉ុង បំណងលួចចូលមក កម្ពុជាដើរមកដល់ចំណុច កើតហេតុខាងលើ បានផ្លោះរបងក៏បាន ធ្លាក់បណ្តាលអោយបាក់ ជើងស្តាំតែម្តងទៅ។

ក្រោយពីកើតហេតុ ស្ត្រីជនរងគ្រោះខាង លើត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍បឹងសាគូរ រួមទាំងក្រុមពេទ្យ បានចុះអន្តរាគមន៍ និងនាំយកមកកាន់ មន្ទីពេទ្យបង្អែកដើម្បី ជួយសង្គ្រោះនិងព្យាបាលបន្តរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *