រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូក សរុបលទ្ធផលនៃ យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩  ជូនប្រជាពលរដ្ឋក្នុងខេត្ត

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកិច្ចប្រជុំបូក សរុបលទ្ធផលនៃ យុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុង ទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត និងមានការចូលរួមពី អាជ្ញាធរក្រុង ស្រុកទាំង៩ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ ។

តាមរបាយការណ៍ លោកប្រធានមន្ទីរ សុខាភិបាលខេត្ត បានឲ្យដឹងថា លទ្ធផលនៃការចាក់ វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត មានអាយុ១៨ ឆ្នាំឡើង គិតចាប់ពីថ្ងៃទី០២ ខែ មីនា ដល់ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ សម្រេចលទ្ធផលជា ចំនួនសរុប ២៣០,៨៧៩នាក់ នៃប្រជាជនគោលដៅ ៤៩០,៥៩៥នាក់  គិតជាអត្រាគ្រប់ ដណ្ដប់អ្នកមានភាពស៉ាំ នៃចំនួនប្រជាពល រដ្ឋក្នុងក្រុង ស្រុកទាំង៩ ស្មើនឹង៤៧ភាគរយ។ រីឯចំនួនអ្នកដែលបាន ចាក់ដូសទី៣ឬដូស ជំរុញមានចំនួន ៥,២៤៤នាក់ ចំណែកចំនួន ប្រជាពលរដ្ឋមិន ទាន់បានចាក់ចំនួន ២៦១,៤៦៣នាក់ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ លើកបញ្ជាក់ថា បញ្ហាការផ្ដល់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាការងារសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល តែងតែបានខិតខំយកចិត្តទុកដាក់ ស្វែងរក វ៉ាក់សាំង ដើម្បីយកមកចាក់និង ជំរុញការចាក់ឲ្យបាន ទាន់ពេលវេលាជូន ប្រជាពលរដ្ឋឲ្យបាន គ្រប់ៗគ្នានិងមិនមាន ការរើសអើង  ។

កិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដែលរដ្ឋបាល ខេត្តកំពតត្រូវតែជំរុញ ការតាមដាននិងធ្វើ ស្ថិតិបូកសរុប នូវចំនួនប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់ សាំងរួចហើយ និងចំនួនអ្នកដែល មិនទាន់បានទួលវ៉ាក់ សាំងនូវចំនួនទិន្នន័យ ពិតប្រាកដជាក់លាក់ ដើម្បីរាយការណ៍ ទៅថ្នាក់ជាតិ ពិសេស តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តជំរុញការ ចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូន ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ក្នុងការឆ្លើយតប ទៅតាមផែនការ គ្រោងទុករបស់រាជរដ្ឋាភិបាល ត្រូវចាក់ជូនប្រជាពលរដ្ឋ ឲ្យបានយ៉ាងតិច១០លាននាក់ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បាន ណែនាំជំរុញដល់ អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញ ត្រូវជំរុញការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ កៀរគរលើកទឹកចិត្ត ប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅក្នុងមូលដ្ឋានរបស់ ខ្លួនឲ្យបានទាន់ពេល វេលានៅតាមទីតាំង ដែលកំពុងដំណើរ ការចាក់ពេលបច្ចុប្បន្ន នេះឱ្យបានគ្រប់គ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *