ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ជួបប្រជុំជាមួយម្ចាស់ តូបដើមបណ្ដឹង និងអាជីវករលក់ដូរក្នុង ផ្សារសាមគ្គីទីរួមខេត្តកំពត ដើម្បីសម្របសម្រួល ដោះស្រាយពាក់ព័ន្ធបញ្ហា ទំនាស់ពាក្យបណ្ដឹងអូស បន្លាយយូរឆ្នាំ

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត បានជួបប្រជុំជាមួយ ម្ចាស់តូបដើមបណ្ដឹង និងអាជីវករលក់ដូរចំនួន ៣២នាក់ក្នុងផ្សារ សាមគ្គីទីរួមខេត្តកំពត  ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហាពាក់ព័ន្ធ ការប្ដឹងផ្ដល់ចូលដល់តុលាការ អូសបន្លាយយូរឆ្នាំមកហើយ។

ដោយឡែកសម្រាប់ ជាលទ្ធផលក្នុងកិច្ច ប្រជុំនាពេលនេះ ក្រោមកិច្ចសម្របសម្រួល ជាលើកចុងក្រោយម្តងទៀត របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានធ្វើការសម្រប សម្រួលដោះស្រាយជូនភាគីទាំងពីរ ដើមបណ្ដឹង និងចុងបណ្ដឹង ជាអាជីវករទាំង ចំនួន៣២នាក់ បានឯកភាពទទួលយក នៅដំណោះស្រាយឈ្នះឈ្នះ ទាំងអស់គ្នា ក្នុងនោះគឺ៖

ទី១-អាជីវករយល់ព្រមទទួល ការបង់ប្រាក់ចំនួន ៥ពាន់ដុល្លារផ្ដាច់ ជូនម្ចាស់តូប ដើមបណ្ដឹង តាមរយៈរដ្ឋបាល ក្រុងកំពតរៀប ចំឯកសារជូន ។

ទី២-ដើមបណ្ដឹងក្រោយ ពីទទួលបានប្រាក់គ្រប់ ចំនួន៥ពាន់ដុល្លារ ពីអាជីវករ ម្នាក់ៗហើយ ត្រូវតែសម្រេច ដកពាក្យបណ្ដឹង លើអាជីវករទាំងនោះ ចេញពីស្ថាប័នតុលាការ។

ទី៣-អាជីវករត្រូវបង់ប្រាក់ ឱ្យបានគ្រប់ចំនួន៥ពាន់ ដុល្លារតែមួយដងគត់ នៅថ្ងៃទី ១០ ឬយ៉ាងយូរថ្ងៃទី១៥ ខែកញ្ញា ២០២១ នេះ។

ទី៤-ចំពោះដំបូលតូបមាន ការធ្លុះធ្លាយមាន ទំហំ៦ម៉ែត្រគុណ នឹង៨ម៉ែត្រ ចំនួន៨ តូប ដែលត្រូវប្រគល់ ឱ្យអាជីវករកាន់កាប់ ស្របតាមលិខិតបទ ដ្ឋានច្បាប់ រដ្ឋបាលខេត្តនឹង ជំរុញការសាងសង់ ដំបូលជូន ប៉ុន្តែមានការ ចូលរួមបដិភាគពីអ្នក វិនិយោគទុនផ្សារសាមគ្គីនេះ នូវចំនួនទឹកប្រាក់ ២៥០០ដុល្លារផងដែរ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តមជាវ តាយអភិបាលខេត្ត បានថ្លែងអំណរគុណ កោតសសើរ ចំពោះប្រជាពល រដ្ឋទាំងពីរភាគី គឺដើមបណ្ដឹងនិង អាជីវករចុងបណ្ដឹង ដែលបានយល់ ព្រមទទួល យកនូវការសម្រប សម្រួលដំណោះស្រាយ តាមគោលនយោបាយ ឈ្នះឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន តែងបាន ដាក់ចេញក្នុងការអនុវត្ត រកសន្តិភាពជូនប្រទេស ជាតិនិងជំរុញឲ្យដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំយកចិត្តទុកដាក់ ដើម្បីអនុវត្ត ធ្វើយ៉ាងណា សម្របសម្រួលដោះ ស្រាយឱ្យសង្គមគ្រួសារ និងប្រជាពលរដ្ឋ បានឈ្នះដោយអាច ទទួលយកបាន ទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ ឱ្យប្រជាពលរដ្ឋភាគីទាំង សងខាងដើមបណ្ដឹង និងអាជីវករ ក្រោយពី ទទួលយកការ សម្របសម្រួល ឯកភាពគ្នានៅក្នុង កិច្ចប្រជុំនេះទៅ ត្រូវតែអនុវត្តបំពេញ តាមលក្ខខណ្ឌ ឲ្យបានរៀងៗខ្លួនដើម្បីការ ឈ្នះទាំងអស់គ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *