អភិបាលខេត្តអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្តដល់កុមារ និងយុវវ័យថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត

(ខេត្តកំពត)៖ យុទ្ធនាការនៃការចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនដល់កុមារនិង យុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ បានចាប់ដំណើរ ការព្រមគ្នាក្នុង ក្រុង ស្រុកទាំង៩ ទូទាំងខេត្តកំពត ដោយបាន ចាប់ផ្ដើមពីថ្ងៃទី២៥ ខែសីហា នេះតទៅ ហើយបើផ្អែក តាមគម្រោងផែនការ របស់រដ្ឋបាលខេត្តបាន ប្រកាសជូនដំណឹង ការចាក់នេះសំដៅ ទៅលើកុមារ និងយុវវ័យដែលមាន ចំនួនប្រមាណ ៧៨,៧០០នាក់ ជាប្រភេទវ៉ាក់សាំង(Sinovac)។

ដើម្បីឲ្យការប្រព្រឹត្តទៅ ទទួលបានលទ្ធផលមាន ភាពរលូនប្រសើរ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអមដំណើរ ពីអភិបាលរងខេត្តថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះទៅ ជួបសំណេះសំណាលនិង ផ្ដល់ការជំរុញលើកទឹកចិត្ត ដល់កុមារ និងយុវវ័យឪពុក ម្ដាយ អាណាព្យាបាល ព្រមទាំងក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ក្នុងយុទ្ធនាការថ្ងៃដំបូង នៃចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនដល់កុមារនិង យុវវ័យក្នុងក្រុងកំពត ក៏ដូចជានៅក្នុងទូទាំង ខេត្តកំពតទាំងមូលផងដែរ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុក ដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ទូទៅកន្លងមក ដោយទទួលបានលទ្ធផល ល្អប្រសើរសម្រាប់ខេត្តកំពត។

ពិសេសថ្ងៃនេះការបន្ត ចាក់ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ដោយមិនគិតការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុង ការបង្ការទប់ស្កាត់ ជំងឺកូវីដ១៩។

ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងតែ គិតគូរយកចិត្ត ទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅ ព្រមទាំងសុខមាលភាព អាយុជីវិតប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសក្នុងបរិបទកូវីដ១៩ ដ៏សែនលំបាកនេះ ក្រៅពីការដាក់ចេញនូវ វិធានការ ចំណាត់ការ បទបញ្ជាក៏ដូច ជាសាចរណែនាំជាច្រើន ដើម្បីបង្កាទប់ស្កា់ត់ការ ឆ្លងរីករាលដាល់ជងឺកូវីដ-១៩។

សម្តេចតេជោបាន ខិតខំប្រើអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីស្វែងរក វ៉ាក់សាំងមកចាក់ ជូនដល់ប្រជាពលរដ្ឋ តាមគោលការណ៍ស្ម័គ្រ ចិត្តឲ្យបានគ្រប់គ្នាពិសេស ក្នុងពេលនេះបន្តការចាក់ ជូនដល់កុមារនិងយុវវ័យ ដើម្បីកាត់ផ្ដាច់នូវ ការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងគោលដៅ ទៅមុខនឹងបើកសាលា រៀនជូនដល់កុមារនិង យុវវ័យឲ្យបានចូលរៀន ឡើងវិញទាំងអស់គ្នាផងដែរ។

ឯកឧត្តមអភិបាល ខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋ ពិសេសឪពុក ម្ដាយ អាណាព្យាបាល សូមបញ្ជូន កុមារ និងយុវវ័យទាំងអស់ មកទទួលឲ្យបានគ្រប់គ្នាទាំងអស់។ ប៉ុន្តែបើទោះបីទទួលបានការ ចាក់វ៉ាក់សាំងហើយក្ដី ក៏សូមឲ្យបន្តអនុវត្ត តាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្ដេច តេជោហ៊ុនសែន ឲ្យបានខ្ជាប់ខ្ជួនដើម្បី រួមគ្នាទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩នេះ នៅតាមសហគមន៍ ឱ្យបានកាន់តែមាន ប្រសិទ្ធភាពខ្ពស់ថែមទៀត។

ជាមួយឱកាសនោះ តំណាងកុមារនិងយុវវ័យ នៃខេត្តកំពតទាំងមូល បានចូលរួមសម្ដែង នូវក្ដីរីករាយនៃ ការទទួលបានវ៉ាក់ សាំងការពារជំងឺ កូវីដ-១៩ពេលនេះ និងបានថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វែងរក វ៉ាក់សាំងមកចាក់ការពារ សុខមាលភាពនិង អាយុជីវិតរបស់ ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់កុមារ និងយុវវ័យក្នុងគោល ដៅទៅមុខនិងបាន បើកសាលាចូល សិក្សារៀនសូត្រ ទាំងអស់គ្នាឡើងវិញ។

តំណាងកុមារនិងយុវវ័យ ក៏បានជូនពរឲ្យ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុន សែន មានអាយុយឺនយូរ ដើម្បីជាម្លប់ដឹកនាំ នាវាកម្ពុជា ក្នុងដំណើរការអភិវឌ្ឍ ឲ្យបានកាន់តែ រីកចម្រើននិងជីវភាព ប្រជាពលរដ្ឋក៏បាន កាន់តែធូរធារប្រ សើរឡើងថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *