ជួបជុំផឹកស៊ីច្រៀងខារ៉ាអូខេ ល្មើសវិប្រធានការ រដ្ឋបាលត្រូវសមត្ថកិច្ច ខេត្តកំពតចុះបង្ក្រាបឃាត់ ទាំងអ្នកគ្រប់គ្រង សន្តិសុខនិងភ្ញៀវជិត ២០ នាក់

(ខេត្តកំពត)៖ អ្នកជួបជុំផឹកស៊ី ច្រៀងរាំក្នុងក្លឹបខារ៉ាអូខេ ដែលល្មើសនឹងវិធាន ការរដ្ឋបាល ចំនួន២០នាក់ រាប់ទាំងអ្នកគ្រប់គ្រង សន្តិសុខ និងភ្ញៀវផងដែរ ត្រូវសមត្ថកិច្ចនៃ អធិការដ្ឋាននគរបាល ក្រុងកំពត ចុះបង្ក្រាបកាល ពីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ចំពោះចំណាត់ ការដូចខាងលើ មហាជនក៏សូម កោតសរសើរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត ដែលជានិច្ចកាល តែងតែមានវិធានការ បង្ការ ទប់ស្កាត់នូវបទល្មើស គ្រប់រូបភាពបាន ទាន់ពេលវេលា ដើម្បីរក្សាសន្តិភាព ក្នុងគោលបំណង ធានាសុវត្ថិភាពជូនដល់ ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១ និង៣០នាទី កម្លាំងនគរបាលបាល រដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបករណីល្មើ សបម្រាមវិធានការ របស់រដ្ឋបាលខេត្តកំពត និងក្រសួងសុខាភិបាល ប្រព្រឹត្តនៅខារ៉ាអូខេនិង ភេាជនីយដ្ឋានហាន់នី ដែលមានទីតាំងនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពតខេត្តកំពត ខេត្តកំពត ក្នុងនោះឃាត់ខ្លួនឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រងដែល បានបើកឲ្យដំណើរការ ជួបជុំផឹកស៊ីនិងច្រៀង ខារ៉ាអូខេ ចំនួន២បន្ទប់ ហើយសមត្ថកិច្ចក៏ បានឃាត់ខ្លួនមនុស្សចំ នួន១៧នាក់ស្រី៥នាក់ ក្នុងនោះមានអ្នក គ្រប់គ្រងម្នាក់  សន្តិសុខម្នាក់ នារីបម្រើខារ៉ាអូខេ៥ នាក់និងភ្ញៀវ ១០នាក់។

បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងធ្វើ ការសាកសួរមនុស្ស ទាំង១៧នាក់ ខាងលើនេះ ដើម្បីកសាង សំណុំរឿងចាត់ការបន្ត តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *