កម្លាំងកងយោធាថៃលេខ ១២០៥ ឃាត់ខ្លួនពលករខ្មែរ១៤នាក់ ដែលត្រៀមឆ្លងដែន ចូលមកកម្ពុជាវិញ ពលករខ្មែរចំនួន ១៤ នាក់

(ប្រទេសថៃ)៖ កងកម្លាំងយោធា១២០៥ ឃាត់ខ្លួនពលករខ្មែរ១៤នាក់ ដែលត្រៀមឆ្លងដែន ចូលមកកម្ពុជាវិញ ពលករខ្មែរចំនួន ១៤ នាក់ ដែលក្នុងនោះមាន ទាំងក្មេងតូចៗចំនួន ៥នាក់ ផងនោះ ត្រូវបានកម្លាំងយោធា ឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនជា បណ្តោះអាសន្ន ខណ:ដែលពួកគេ កំពុងនាំគ្នាដើរកាត់ តាមចម្ការអំពៅបម្រុង ឆ្លងដែនចូលមកកម្ពុជាវិញ។

ការឃាត់ខ្លួនរបស់ កម្លាំងកងរងលេខ ១២០៥ នេះគឺបានធ្វើឡើងកាល ពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចនៅទិស ខាងជើងផ្សាររោងក្លឿ និងមានចម្ងាយពី អូរព្រំដែនប្រមាណ ៣០ ម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងស្រុកអារញ្ញ ប្រាថេត ខេត្តស្រះកែវ។

ពលករដែលត្រូវ ទាហានថៃឃាត់ ខ្លួនមានចំនួន ១៤ នាក់ ក្នុងនោះមាន មនុស្សប្រុស ៥ នាក់ ស្រី ៤ នាក់ ក្មេងប្រុស ៤ នាក់ និងក្មេងស្រី ១ នាក់ ដោយពួកគេកំពុងនាំ គ្នាដើរកាត់តាមចម្ការ អំពៅក្បែព្រំដែន ដើម្បីរកច្រកចេញ ដោយខ្លះពរកូនតូច ខ្លះទៀតដឹកដៃក្មេងៗផងដែរ។

ក្រោយពេលឃាត់ខ្លួន ពួកគេបានសារភាពថា ពួកគេគឺជាកម្មករបោក គក់ស្បែកជើងជជុះ នៅក្នុងផ្សារ ឥណ្ឌូចិន ដែលជាផ្នែកមួយ របស់ផ្សាររោងក្លឿ ដោយពេលនេះក្រោយ ពីផ្សារត្រូវបានបិទខ្ទប់ មួយរយ:រួចមក និងដោយសារពួក គេដេកចាយលុយ អស់ផងនោះ ទើបសម្រេចចិត្ត នាំគ្នាវិលត្រឡប់ទៅ មាតុភូមិរបស់ខ្លួនវិញ ។

កម្លាំងយោធាថៃ ក្រោយពីបានពិនិត្យ ទៅលើកម្តៅម្នាក់ៗរួចមក ក៏បានប្រគល់ទៅ អោយកម្លាំងតម្រួត ការពារព្រំដែនលេខ៣៨ ដើម្បីសាកសួរបន្ត និងត្រៀមប្រគល់ទៅ អោយភាគីកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងការឃុំខ្លួន ធ្វើចត្តាឡីស័ក នៅលើទឹកដីកម្ពុជា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *