ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់ វ៉ាក់សាំង កូវីដ.១៩ដល់ក្មេងចាប់ពី អាយុ១២ឆ្នាំមដល់ ១៧ ឆ្នាំ Delta កំពុងរាតត្បាត ក្នុងសហគមន៍

(ខេត្តបន្ទាយមានជ័យ)៖ បើតាមការះអាងរបស់ មន្ត្រីប្រចាំការចាក់វ៉ាក់ សាំងកូវីដ.១៩ បានប្រាប់អ្នក យកព័ត៍មានឲ្យដឹង ថាខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២១នេះបើកយុទ្ធនា ការចាក់វ៉ាក់សាំង កូវីដ.១៩ដល់ក្មេងចាប់ ពីអាយុ១២ឆ្នាំដល់ ១៧ ឆ្នាំ ព្រោះជម្ងឺ Delta កំពុងរាតត្បាត ក្នុងសហគមន៍យ៉ាងខ្លាំង ហើយវ៉ាក់សាំងដែលចាក់ ជូនកុមារ អាយុពី១២ឆ្នាំ ទៅក្រោម១៧ឆ្នាំ នេះគឺជាវ៉ាក់សាំង ស៊ីណូវ៉ាក់ របស់ សាធារណរដ្ឋចិន ដែល កម្ពុជា កំពុង ប្រើប្រាស់ គឺ មាន ប្រសិទ្ធភាព សឹង តែ១០០ភាគរយ លើកុមារ ហើយការចាក់ថ្នាំ នេះដែរមានរយះ ពេល១២ថ្ងៃ ចាប់ចាក់ ពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២១ ចាក់នៅតាមមណ្ឌល សុខភាពនៅជិតផ្ទះ របស់លោកអ្នក។

លោកវេជ្ជបណ្ឌិត ឡេច័ន្ទសង្វាត ប្រធានមន្ទីរសុខា ភិបាលខេត្តបន្ទាយមាន ជ័យបានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជ្រើសរើស យកមកចាក់ ជូន កុមារ ចាប់ពី ១២ ដល់ ក្រោម ១៧ ឆ្នាំនេះ គឺមានក្រុមអ្នក បច្ចេកទេស ធ្វើការ ស្រាវជ្រាវ យ៉ាង ហ្មត់ចត់បង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់ មានផលរំខាន ឬប៉ះពាល់អីធ្ងន់ធ្ងរ ទៅដល់ សុខភាព កុមារ អាយុពី ១២ ឆ្នាំដល់ក្រោម ១៧ឆ្នាំឡើយ ផ្ទុយទៅវិញវ៉ាក់សាំង បាន ផ្ដល់ ប្រសិទ្ធភាព ខ្ពស់ សម្រាប់ ក្រុម កុមារចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ ឆ្នាំ នេះ ដោយសារ វ៉ាក់សាំង និងមានប្រសិទ្ធ ភាពរហូត ដល់ ៩៨ ភាគរយ ឯណោះ។

លោក វេជ្ជបណ្ឌិត ឡេច័ន្ទសង្វាត បានបញ្ជាក់ឲ្យដឹង បន្តទៀតថាវ៉ាក់សាំង ដែលកម្ពុជាកំពុង ប្រើប្រាស់សម្រាប់ កុមារ អាយុពី ១២ ឆ្នាំទៅក្រោម ១៧ ឆ្នាំនេះ ក៏ជាវ៉ាក់សាំងដែល  អង្គការសុខភាពពិភពលោក ទទួលស្គាល់នូវប្រសិទ្ធភាព និងគុណភាព រួចហើយ ដោយបានដាក់ បញ្ចូល ក្នុង បញ្ជីប្រើប្រាស់បន្ទាន់របស់ អង្គការ ថែមទៀត។

ដូច្នេះឪពុកម្ដាយគ្រប់ រូបឈប់ភ័យព្រួយ និងបារម្ភពីសុត្ថិភាព របស់កូនៗ ទៅនឹងវ៉ាក់សាំង។ ជាទូទៅកុមារមានផលប៉ះ ពាល់ពីវ៉ាក់សាំង ស្រដៀងមនុស្សធំ ហើយនឹងបាត់ទៅ វិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាកុមារ ជាទំពាំងស្នងរបស់ប្រទេស ជាតិ រាល់ វ៉ាក់សាំង ដែល ចាក់ ជូន កុមារ  គឺ សុទ្ធ តែ ជា ផ្លូវ ត្រួសត្រាយ ជីវិតក្មេងៗអាច វិល ត្រឡប់ មក រក ភាព ប្រក្រតី តាម បែប គន្លងថ្មី  ជាពិសេសបញ្ឈប់  ការ ឆ្លង រាតត្បាត នៃ ជំងឺ កូវីដ និង វីរុស បំប្លែង ខ្លួន គ្រប់ ប្រភេទ  ដែល កំពុង រាតត្បាត ក្នុង សហគមន៏កាន់ តែច្រើនឡើងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *