ឯកឧត្តម  ជាវ  តាយ  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអំណោយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១៥៣គ្រួសារ ដែលមកពីឃុំចំនួន១៣  នៅក្នុងស្រុកកំពង់ត្រាច  ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ២៣  ខែសីហា  ឆ្នាំ២០២១ ឯកឧត្តម  ជាវ  តាយ  អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១៥៣គ្រួសារ ដែលមកពីឃុំចំនួន១៣  ក្នុងស្រុកកំពង់ត្រាច  ខេត្តកំពត ដោយមានការ អញ្ជេីញចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ ពីសុខទុក្ខ និងមានការដោះ ស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយអត់ ស្បៀងអាហារ និងមិនមានការ ដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយ ដែលបានចែកជូន ប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាល ការលំបាកខ្វះខាតរបស់ បងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹកអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការ ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបាន ខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវ ការអនុវត្តវិធានការ ៣ការពារ(ពាក់ម៉ាស នៅគ្រប់ទីសាធារណៈ  លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពីមួយម៉ែត្រ កន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅ កន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំចូលទៅកន្លែងមាន មនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg  ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល ស្មើនឹង២.០៦០.០០០រៀល ព្រមទាំងបានឧបត្ថម្ភ ថវិកាសរុប៥០ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន  យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ  និងគ្រូពេទ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *