លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះដោះ ស្រាយបញ្ហាកង្វះខាត ទឹកស្រោចស្រប់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ ចំនួន៥៥០ហិកតា???

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម អ្នកតំណាងរាស្ត្រ បានដឹកនាំមន្ទីរជំនាញ ចុះអន្តរាគមន៍ បើកទំនប់ទឹក ដែលប្រជាពលរដ្ឋ មួយចំនួនតូច ខ្វះការយល់ដឹង នាំគ្នាបិទខ្ទប់ទុក សម្រាប់បង្ហូរចូល តែស្រែរបស់ខ្លួន ដែលបញ្ហានេះ តែងតែកើតមាន ឡើងជាច្រើនឆ្នាំ និងមានការឈ្លោះ ទាស់ទែងពាក្យសម្តីគ្នា រហូតមកដល់ ពេលនេះ ស្ថិតនៅភូមិភ្នំកុយ (ចំនុចសំបូរ) ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នៅក្នុងកិច្ចចុះពិនិត្យដីស្រែ និងប្រព័ន្ធប្រឡាយ ទឹករបស់ប្រជាពលរដ្ឋ ខ្វះខាតទឹក លោកជំទាវអភិបាលខេត្តប៉ៃលិន បានចាត់អោយមន្ត្រី ចុះបើកផ្លូវទឹកដែល បានបិទខ្ទប់ដើម្បីបង្ហូរ ចូលស្រែតែបុគ្គលរៀង ខ្លួន ដោយមិនបាន គិតដល់ប្រយោជន៍រួម ។

លោកជំទាវ បានអំពាវនាវដល់ កសិករទាំងអស់ ដែលមានដីស្រែនៅ ជាប់នឹងមាត់ប្រឡាយទឹក មិនត្រូវគិតតែពីផល ប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផល ប្រយោជន៍រួម ពោលគឺមិនត្រូវធ្វើទំនប់ ទប់ទឹកប្រឡាយ សម្រាប់បង្ហូរចូល ដីស្រែរបស់ខ្លួនតែ ម្នាក់ឯងនោះទេ គឺត្រូវបង្ហូរចែកចាយដល់ ប្រជាកសិករ ដែលមាន ដីស្រែនៅផ្នែក ខាងក្រោយ និងខាងក្រោមៗ ផងដែរ ។

ម្យ៉ាងវិញទៀត បើសិនជាមាន បងប្អូនប្រជាពលរដ្ឋណា ម្នាក់នៅតែលួចទប់ទឹក សម្រាប់ស្រែរបស់ខ្លួន តែបុគ្គលម្នាក់ឯង មិនដោយមិនស្តាប់ តាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវអនុវត្តន៍ តាមផ្លូវច្បាប់ ដោយគ្មានករណី លើកលែងនោះឡើយ ។

ជាមួយគ្នានេះដែរ ក្រោយពីមានការសំណូម ពរពីប្រជាកសិករ ដែលមានដីស្រែខាងក្រោមៗ ដែលខ្វះប្រព័ន្ធទឹកទៅដល់ លោកជំទាវ បានចាត់អោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះទៅជីកកកាយប្រឡាយទឹ កបន្ថែមទៀត និងបានសំណូមពរដល់ អ្នកដែលមានដីស្រែ ត្រូវចំកន្លែងជីកកាយ ប្រឡាយ សូមឱ្យមានកិច្ចសហការ និងយោគយល់អាធ្យាស្រ័យ ដើម្បីប្រយោជន៍ រួមទាំងអស់គ្នា ។

ចំណែកប្រជាកសិករ លោកតា លោកយាយ ដែលមានដីស្រែខ្វះខាតទឹក កន្លងមក  មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ខណ:ដែលលោក ជំទាវអភិបាលខេត្ត បានចុះពិនិត្យ និងដោះស្រាយបញ្ហាផ្ទាល់ដែល អូសបន្លាយជាច្រើន ឆ្នាំកន្លងមក ត្រូវដោះស្រាយបញ្ចប់ និងបានទាន់ពេលវេលា ធ្វើឱ្យដំណាំស្រូវរស់ឡើងវិញ ។ សូមបងប្អូន កំភ្លេច ប្រសាសន៍សម្ដេចតេជោ ពុក ,៣កុំ ៣ការពារ,។ ដោយ លោក មុតសុផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *