លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល  លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អមដំណើរឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះធ្វើការណែនាំដល់យុវជនផ្ដាច់សារធាតុញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ខណ:យុវជនទាំងនោះកំពុងមានការឆ្លងនូវជំងឺកូវីដ19???

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ ដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយ មានជ័យនឹង ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអមដំណើរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ្ឌ នៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការណែនាំដល់ យុវជនផ្ដាច់សារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ:យុវជនទាំង នោះកំពុងតែមានការ ឆ្លងនូវជំងឺកូវីដ19។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា យុវជនផ្ដាច់ញៀនទាំងអស់ សូមរក្សានូវរបៀបរៀបរយ មានសណ្ដាប់ធ្នាប់ ហាមបង្កើតភាពចលាចល ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់អាជ្ញាធរ សមត្ថកិច្ច ក្រុមគ្រូពេទ្យជំនាញ រៀបចំចាត់បញ្ជូនអ្នក ដែលមានជំងឺកូវីតទៅព្យា បាលឱ្យបានទាន់ពេលវេលា។

អាជ្ញាធរនិងសមត្ថកិច្ច កំពុងរៀបចំដោះស្រាយ ជូនហើយ មិនទុកឱ្យប្អូនៗណាម្នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ដោយគ្មានការព្យា បាលនោះទេ។

គួរបញ្ជាក់ថា យុវជនបន្សាបសាធាតុញៀន មណ្ឌលជីវិតថ្មីភ្នំបាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានយុវជនផ្ដាច់ញៀន កើតជំងឺកូវីដ១៩ មានចំនួន៦០១នាក់ ក្នុងនោះស្រី៣០នាក់។

បច្ចុប្បន្នពួកគេត្រូវ បានអាជ្ញាធរនឹងសមត្ថកិច្ច បញ្ជូនទៅព្យាបាលជា បន្តបន្ទាប់ ខ្លះត្រូវបានបញ្ជូន ទៅមណ្ឌលព្យាបាល ក្នុងក្រុងសិរីសោភ័ណ និងមួយចំនួនបញ្ជូន ទៅមណ្ឌលព្យាបាល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ដោយ លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *