ក្រោយបើកច្រកព្រំដែន ឡើងវិញពលករជិត ៥០០នាក់ ត្រូវបានអាជ្ញាធរ ខេត្តបន្ទាយមានជ័យ សម្របសម្រួលឱ្យចូល មកកម្ពុជាវិញបន្ទាប់ ពីជាប់គាំង១៤ថ្ងៃ

(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយ មានជ័យបានធ្វើការ សម្របសម្រួលជាមួយ អាជ្ញាធរថៃ ក្រោយពលករជិត ៥០០នាក់ បន្ទាប់ពីជាប់គាំងនៅ តាមព្រំដែនអស់ រយៈពេល១៤ថ្ងៃបានវិលចូលមក កម្ពុជាវិញក្នុងនោះ សមត្ថកិច្ចឈរជើង នៅទីនោះបានដឹកពលករ ទាំងអស់ទៅតាមខេត្ត រៀងខ្លួនចត្តាឡីស័ក និងចាក់វ៉ាក់សាំង ជូនពួកគាត់ដើម្បីបញ្ជៀស នៅជម្ងឺដ៏កាចសាហាវ វីរុសបំប្លែងថ្មីប្រភេទ Delta នៅព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ នៃយោធភូមិភាគទី៥ បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ពលករទាំង៥០០ នោះមុននិង ដឹកតាមរថយន្ត របស់កងទ័ពយក ទៅដាក់តាមគោលដៅ នោះក្រុមការងារចាំបាច់ ត្រូវយកសំណាក តេស្តរហ័សរកកូវីដ-១៩ មុននឹងបញ្ជូនទៅកាន់ មណ្ឌចត្តាឡីស័ក ដែលរដ្ឋបាលខេត្ត បានរៀបចំសម្រាប់ ទទួលពលករ ហើយក្នុងករណី  រកឃើញវិជ្ជមានកូវីដ-១៩ ក្រុមការងារ នឹងយកទៅព្យាបាលនៅ មណ្ឌលព្យាបាល ភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបញ្ជាក់ឲ្យដឹង បន្តទៀតថា ចំពោះពលករដែល ជាប់គាំនៅច្រក បឹងត្រកួន ស្រុកថ្មពួក និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ ខេត្តតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលជាច្រកព្រំដែន មានពលករមកស្នាក់ នៅបណ្តោះអាសន្នច្រើន ជាងច្រកផ្សេងៗនោះ មិនឲ្យគេចវេស ពីការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡ័ស័ក ដែលមានហានិភ័យ ខ្ពស់ពីការឆ្លងរាល ដាលកូវីដ-១៩ចូលក្នុងសហគមន៍ ពិសេសវីរុស បំប្លែងថ្មីប្រភេទ Deltaនោះឡើយ។

ជាមួយគ្នានេះ លោក រឿន សុធី អនុប្រធានមន្ទីរ សុខាភិបាលខេត្ត បន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងខេត្ត បន្ទាយមានជ័យ បានរកឃើញវីរុស បំប្លែងថ្មីប្រភេទ Deltaចំនួន ៤៣ករណី ក្នុងនោះឆ្លងក្នុងសហគមន៍ ៧ករណី ឆ្លងមន្ត្រីសុខា ភិបាលជួមុខចំនួន ៦នាក់ ក្នុងពេញបេសកម្ម ព្យាបាលអ្នកជំងឺ កូវីដ-១៩ សម្រាប់ទូទាំង ប្រទេសកម្ពុជា មេរោគDelta បានរកឃើញជាង ៤០០ករណី ហើយមកដល់ពេលនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានការបិទ ខ្ទប់ខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ពិសេសខេត្ត បន្ទាយមានជ័យ ដែលមានច្រកសំខាន់ៗ ក្នុងការទទួលពលករ ដែលជាប់គាំក្នុង ដំណាក់កាល បិទខ្ទប់១៤ថ្ងៃនោះ មានពលករវិញមក ប្រទេសខ្មែរវិញសរុប ៤៦៣នាក់ ក្នុងនោះច្រកបឹងត្រកួន ស្រុកថ្មពួក ដែលមាន ពលករចំនួន ៣៣៥នាក់ ច្រកស្រុកម៉ាឡៃចំនួន ១០០នាក់ ច្រកស្រុកអូរជ្រៅចំនួន ១៨នាក់ និងច្រកប៉ោយប៉ែតចំនួន ១០នាក់។ ក្រៅពីនេះ ពលករបានចាប់ផ្តើម ចូលមកកម្ពុជា  ជាបន្តបន្ទាប់ ក្រោយពីអាជ្ញាធរ បើកច្រកព្រំដែន ឡើងវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *