ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយ សប្បុរសធម៌ពី ក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី ចូលរួមចំណែក យុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្តកំពត

(ខេត្តកំពត)៖ នៅរសៀលថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ ដឹកនាំអង្គភាពចំណុះ សាលាខេត្ត អញ្ជើញទទួលអំណោយ សប្បុរសធម៌ពីក្រុមហ៊ុន កំពតស៊ីមេន ខូអិលធីឌី ចូលរួមចំណែក យុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងខេត្តកំពត  ដែលជួយឧបត្ថម្ភ ថវិកាចំនួន ១៥.000ដុល្លា ម៉ាស៊ីនត្រួតពិនិត្យ សីតុណ្ហភាព ចំនួន៥គ្រឿង ម៉ាសពេទ្យ១០០ប្រអប់ និងអាកុល៩០លីត្រ ។

មានប្រសាសន៍ក្នុង ឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរ គុណចំពោះអំណោយ សប្បុរសធម៌របស់ ក្រុមហ៊ុន កំពត ស៊ីមេន ខូ អិលធីឌី ដែលបាននាំយក អំណោយ មនុស្សធម៌ ឧបត្ថម្ភជូនដល់ រដ្ឋបាលខេត្តកំពត ដែលកំពុង ត្រូវការចាំបាច់ ពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុក អំណោយទាំងនេះ ជាការចូលរួមចំណែក យ៉ាងសំខាន់ជាមួយ រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ឲ្យក្នុងវិធានការប្រយុទ្ធ ប្រឆាំងទប់ស្កាត់ការ ឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដែលរដ្ឋបាល ខេត្តកំពតបច្ចុប្បន្ន បាននិងកំពុងយក ចិត្តទុកដាក់រួមចំណែក ជាមួយរាជរដ្ឋាភិបាល លើសុខមាលភាព ប្រជាពលរដ្ឋឲ្យចាក ផុតពីជំងឺដ៏កាច សាហាវនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *