អាជីវករលក់ដូរក្នុង ផ្សាររោងក្លឿស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃត្រៀម ទទួលបានចាក់ វ៉ាក់សាំង បង្ការជំងឺឆ្លងកូវីដ.១៩ ពីរដ្ឋាភិបាលកម្ពុជា

(ខេត្តបន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលអភិបាល ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត លោ វរសេនីយ៍ទោ ពេជ្រ សារិទ្ធ តំណាងប៉ុស្តិ៍នគរបាលច្រក ទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែត បានចូលរួម ប្រជុំពិភាក្សា ជាមួយ អាជ្ញាធរប្រទេសថៃ អាជ្ញាធរស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីសិក្សា គ្នាស្វែងរកទីតាំង ភូមិសាស្ត្រ សម្រាប់រៀបចំ កន្លែងចាក់វ៉ាក់ សាំងជូនដល់ បងប្អូនប្រជាពលរដ្ឋ ខ្មែរជាអាជីវករលក់ ដូរក្នុងផ្សាររោងក្លឿ រួមនឹងតំបន់ ក្បែរៗនោះ ស្ថិតក្នុងស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

លោក គាតហ៊ុល បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹង ថាអាជីវករលក់ដូរ ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃនិង ទទួលបាន វ៉ាក់សាំងចាក់ដើម្បី បង្ការ ជំងឺឆ្លងកូវីដ.១៩ ពីរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក គាត ហ៊ុលបានប្រាប់អ្នក យកព័ត៍មានឲ្យដឹង បន្តទៀតថារដ្ឋបាល ក្រុងប៉ោយប៉ែតនិង ត្រៀមរៀបចំ គ្រែប្រព័ន្ធ ទឹកប្រព័ន្ធ អគ្គិសនីបន្ទប់ទឹកនៅ តាមមណ្ឌល ចាក់វ៉ាក់សាំងកូវីដ.១៩ ជូនអាជីវករនៅ ផ្សាររោងគ្លឿ ដើម្បីត្រៀម ឲ្យបានរួចជាស្រេច សម្រាប់ពលករខ្មែរ ចូលមកចាក់វ៉ាក់សាំង នៅថ្ងៃខាងមុខ នេះផងដែរ។

គួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំ មណ្ឌល ចត្តាឡីស័ក និងមណ្ឌល ព្យាបាលនៅតាម បណ្តារាជធានី- ខេត្ត ដើម្បីទទួលយក ពលករខ្មែរ ដែលវិលត្រឡប់ មកពីប្រទេស ថៃតាមព្រំដែនគោក ។

ជាមួយគ្នា នោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ ឲ្យក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន រាជធានីខេត្ត ត្រូវផ្តល់ការ គាំទ្រឲ្យ បានពេញទំហឹង តាមគ្រប់ មធ្យោបាយ ជាពិសេសផ្នែក សម្ភារះនិង ថវិកា ដើម្បីជួយ ដល់បណ្តារាជធានី ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយក ពលករខ្មែរ ដែលវិលត្រឡប់ មកពី ប្រទេសថៃវិញ សម្រាប់ការធ្វើ ចត្តាឡីស័ក និងការព្យាបាល ជំងឺកូវវីដ.១៩ ព្រមទាំង យកចិត្តទុកដាក់ជួយដល់ ពលករទាំងអស់ នោះឲ្យពេញលេញ ពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩នេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *