លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពិនិត្យវឌ្ឍនភាព នៃការរៀបចំ មណ្ឌលព្យាបាល កម្រិតស្រាល ធំៗ២កន្លែង នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈ ប្រតិបត្តិនៃគណៈ កម្មការ អន្តរក្រសួងប្រយុទ្ធ នឹងជំងឺកូវីដ.១៩ ទទួលបន្ទុក អនុគណៈកម្មការ បច្ចេកទេស និងព្យាបាល បានចុះទៅពិនិត្យ វឌ្ឍនភាពមណ្ឌល ព្យាបាលធំៗ ២កន្លែងនៅ ខេត្តបន្ទាយមានជ័យ។

ដែលសាងសង់ឡើង បម្រុងសម្រាប់ ព្យាបាលជូនបងប្អូន ពលករខ្មែរដែល វិលត្រលប់ ពីប្រទេស ថៃក្នុងករណី ដែលមាន ជំងឺកូវីដ.១៩ អមដំណើរដោយ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង  នគរបាលជាតិ និងទទួល ជាប្រធាន អនុគណៈម្មា ការសាងសង់ នៃគណៈកម្មាការ ប្រយុទ្ធនឹង ជំងឺកូវីដ១៩ បានដឹកនាំរៀបចំ និងសាងសង់ មណ្ឌលព្យាបាលធំៗ ទាំង២នេះជាមួយនឹង ក្រុមការងារនិងមាន  ការសម្របសម្រលអាជ្ញា ធរមានសមត្ថកិច្ច ផងដែរនៅល្ងាច ថ្ងៃទី១០ខែសីហា ឆ្នាំ២០២១។

មណ្ឌលព្យាបាល ធំទាំង ២កន្លែង នោះទី១ មានទីតាំង ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអតីត គម្រោងរោងចក្រ មួយមាន ផ្ទៃដី២ហិចតា ក្នុងនោះផ្ទៃអគារ ១,២ហិចតាដែល អាចដាក់ ចំណុះអ្នកជម្ងឺ បានចំនួន ៣.០០០ នាក់ និង ទី២នៅគម្រោង ផ្សារអ៊ឹង វណ្ណម៉ៅ ចម្ការតា ដោក នាភូមិចម្ការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលអាចដាក់ ចំណុះ អ្នកជម្ងឺ បានចំនួន ៣.០០០ នាក់ដែរ ។

លោក អ៊ុំ រាត្រី ប្រធានគណៈកម្មការ ប្រយុទ្ធជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានរាយការណ៍ពី លទ្ធផលការងារ រៀបចំសាងសង់ និងការត្រៀម បើកឲ្យដំណើរ បានហើយ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ នូវមណ្ឌល ព្យាបាលធំខាងលើ គឺនៅឡើយ តែផ្នែក សេវានិង ការដាក់ចូល នូវគ្រូពេទ្យ និងមន្ត្រី អាជ្ញាធរមាន សមត្ថកិច្ចតែប៉ុណ្ណោះ ។

សូមរំលឹកថា នៅក្នុងខេត្ត បន្ទាយមានជ័យ មានមណ្ឌលព្យាបាល និងមន្ទីរពេទ្យ សាធារណៈសម្រាប់ ពិនិត្យថែទាំ អ្នកជម្ងឺកូវីដ.១៩ ចំនួន១៥កន្លែង ។

ចំណែកមណ្ឌល ចត្តាឡីស័ក មាន២៤ កន្លែង ហើយមកទល់ ដើមខែសីហា នេះមាន អ្នកជម្ងឺ កូវីដ.១៩ ដែលបាននឹង កំពុងព្យាបាលមានចំនួន ៤.៥៩៩ នាក់និង អ្នកធ្វើចត្តាឡីស័ក ចំនួន ៤.៥៦៤ នាក់ ។ ចំពោះមុខមន្ទីរ និង រដ្ឋបាលខេត្ត កំពុងរៀបចំ មណ្ឌល ព្យាបាល និងមន្ទីរពេទ្យ ៦កន្លែងទៀតគឺ រួមទាំង មណ្ឌល ព្យាបាលទាំង២ខាងលើ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *