រថយន្តថៃចូលមកដឹកដំឡូងមី បានបុកគោយន្ត កន្ត្រៃដឹកធុងបាញ់ ថ្នាំដំឡូងមី របួសធ្ងន់មនុស្ស ចំនួន៣នាក់ និងស្រាល១នាក់ នៅស្រុកកថ្មពួក

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តថៃចូលមកដឹកដំឡូងមី បានបុកជាមួយ គោយន្តកន្ត្រៃដឹក ធុងបាញ់ថ្នាំ ដំឡូងមីពេញទំហឹង បណ្តាលឲ្យមានមនុស្ស របួសធ្ងន់ចំនួន៣នាក់ និងស្រាល១ ហេតុការនេះ បានកើតឡើវនៅ វេលាម៉ោង៣និង ២០នាទីរសៀល ថ្ងៃទី៩ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ ជាតិលេខ៥៨ ខាងជើងភូមិអូរកំបុត ចម្ងាយ៣០០ម៉ែត្រ  ស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាល ការពារព្រំដែន គោកលេខ៨០៧ បានប្រាប់ឲ្យដឹង ថាជនរងគ្រោះទាំងអ្នកបើក គោយន្តនិងអ្នករួមដំណើរ ចំនួន៤នាក់ ក្នុងនោះអ្នក របួសធ្ងន់៣នាក់ ទី១មានឈ្មោះ ឈៀក ពល ភេទប្រុស អាយុ ៣២ ឆ្នាំអ្នកបើក គោយន្តកន្ត្រៃ ទី២ឈ្មោះ ឌួង ដន ភេទប្រុស អាយុ ២៨ ឆ្នាំ ៣សែ សុខ ភេទ ប្រុស អាយុ៣៨ ឆ្នាំ អ្នកទាំង៤រស់ នៅភូមិអូរកំបុត ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលប៉ុស្តិ៍ឃុំ គោករមៀងបានឲ្យដឹង ថានៅមុនពេល កើតហេតុ គោ យន្តកន្ត្រៃបាន ធ្វើដំណើរមកពីបាញ់ថ្នាំដំឡូង មីពីជើងទៅត្បូង ពេលមកចំណុចកើត ហេតុអ្នកបើកគោយន្ត បានរ៉េក្បាលគោយន្ត មកខាងឆ្វេងដៃផុត គំនូសលឿងពុះចែក ទ្រូងផ្លូវ ស្របពេលនោះមាន រថយន្តធុនធំរបស់ ថៃដឹកដំឡូងមី  ម៉ាក់ISUZU ពាក់ស្លាកលេខThailand 82-0352 បើកដោយឈ្មោះ សាន់តិស៊ុ ផាកណយ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិម្កាក់ ឃុំម្កាក់ ស្រុកតាប្រាស់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ បានបើកពីក្រោយ ក្នុងល្បឿនលឿន ក្នុងគោលបំណង ឡើងវ៉ាជែងគោយន្តមិន ផុតក៏បុកត្រូវកង់ ខាងមុខចំហៀង ឆ្វេង កៀបជាប់និង រថយន្តអូស ចម្ងាយ៥០ម៉ែត្រ គោយន្តដាច់ កង់ទាំង២ ចំណែកអ្នកបើក និងអ្នករួមដំណើរ របួសធ្ងន់ស្រាល ចំនួន៤នាក់ ។

នគរបាលប៉ុត្ថិ៍បានបញ្ជាក់ ឲ្យដឹងបន្តទៀតថា គោយន្តកន្ត្រៃខូចធ្ងន់ រក្សាទុកនៅប៉ុស្តិ៍ ចំណែករថយន្ត  យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកថ្មពួក រងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ។

ចំពោះអ្នករងគ្រោះ ទាំង០៤នាក់ត្រូ វបានរថយន្តនគរបាល វរសេនាតូចការពារ ព្រំដែនគោលេខ៨០៧  ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួកសង្គ្រោះ បន្ទាន់អស់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *