ក្រុមអ្នកលេងកាំបិត ខ្វែវបានជិះម៉ូតូតាម កាប់គូសត្រូវបណ្តាល ឲ្យរបួសធ្ងន់ម្នាក់គ្រាន់ តែពាក្យសម្តី ឌឺដងដាក់គ្នាសោះ

(ខេត្តបន្ទាយមានជ័យ)៖ ក្រុមអ្នកលេងកាំបិតខ្វែវ ២នាក់នាក់ក្នុងចំណោម ១នាក់បានជិះម៉ូតូតាម កាប់គូសត្រូវបណ្តាល ឲ្យរបួសធ្ងន់គ្រាន់តែ ពាក្យសម្តីឌឺដងដាក់ គ្នាសោះរឿង ហេតុនេះបាន កើតឡើងនៅ វេលាម៉ោង១ ថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ។

ក្រោយពីកើតហេតុ ហើយម្តាយជនរងគ្រោះ ឈ្មោះ ឡុង ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកន្ទួត  សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានពាក្យបណ្ដឹង ទៅអាវុធហត្ថករណី មានគេកាប់កូន គាត់ឈ្មោះហុឹម សុវណ្ណារាជ អាយុ១៥ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ ពេលទៅដើរលេង និងពួកម៉ាកឈ្មោះ ឈិត និងឈ្មោះ ខេង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុង សិរីសោភ័ណ ក្រោយទទួលបាន ពាក្យបណ្ដឹងភា្លម លោកបានដឹកនាំ កម្លាំងរបស់លោក ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ ឃាត់ខ្លួនបានជន សង្ស័យម្នាក់ ឈ្មោះ នឿន វ៉ាន់សាក់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនិង ដកហូតបានកាំបិតដងវែង ពណ៌ខ្មៅ ប្រវែង៦០សង់ទីម៉ែត្រ ហើយបញ្ជូនមកមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំអំពីរឿង ហេតុដែលកើតឡើង ។

ជនសង្ស័យបានឆ្លើយថា ពេលកើតហេតុនោះ ខ្លួននិងមិត្តភ័ក្រ បានអង្គុយលេងនៅ មុខផ្ទះស្រាប់តែឃើញ គូរទំនាស់នឹងគ្នាកន្លង មកចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង មកឌឺដងដាក់ពួកគេ ឃើញដូច្នេះ បានជិះម៉ូតូដេញ តាមរហូតដល់ចំណុច ផ្លូវជាតិលេខ៥៦ក៏កាប់ ទៅលើក្រុមជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ម្នាក់អ្នកបើកម៉ូតូ ក្រោយពីធ្វើសកម្មភាពរួច ពួកគេទាំ២នាក់ បានជិះម៉ូតូគេចខ្លួន បាត់បាន១ដង្ហើម ចង្រិតក៏ត្រូវអាវុធ ហត្ថឃាត់ខ្លួន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យខាងលើនេះដោយ បានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ជនសង្ស័យ និងវត្ថុតាងកាំបិត ត្រូវបានកម្លាំងការិយា ល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅសាលា ដំបូងខេត្តដាក់ទោស ទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *