គិតត្រឹមថ្ងៃទី១០ នេះខេត្តបន្ទាយ មានជ័យមានអ្នក ជាពីជម្ងឺកូវីដ.១៩ មានចំនួន៦២០នាក់ ក្នុងនោះរកឃើញថ្មី អ្នកឆ្លងកូវីដ.១៩ មានចំនួន១៣១នាក់

(ខេត្តបន្ទាយមានជ័យ)៖ នេះបើតាមការអះអាង របស់រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា អ្នកជាពីជម្ងឺកូវីដ.១៩ មានចំនួន៦២០នាក់ មិនដែកមានក្នុងនោះ ក៏មានអ្នកឆ្លងជម្ងឺកូវីដ.១៩ មានចំនួន១៣១នាក់ តាមរយៈការធ្វើ តេស្តរហ័ស Rapid Test ដែលចេញផ្សាយ ដោយក្រសួង សុខាភិបាលនៅព្រឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាយោង តាមលទ្ធផលតេស្តរ ហ័សមន្ទីរពិសោធន៍ ជាតិភ្នំពេញនៅ ថ្ងៃទី១០ ខែសីហាឆ្នាំ២០២១ នេះបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីត.១៩ថ្មី ដែលមានចំនួន១៣១នាក់ ដែលជាករណីឆ្លង នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ និងពលករវិលត្រឡប់ ពីប្រទេសថៃដែលស្ថិត ក្នុងការគ្រប់គ្រងរបស់ ខេត្តលើ បុរស ស្ត្រីជនជាតិខ្មែរ។

ភាគច្រើនអ្នកនៅស្រុក ថ្មពួក ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកស្វាយចេក ក្រុងប៉ោយប៉ែត ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ ស្រុកព្រះនេត្រព្រះ និងខេត្តផ្សេងៗទៀត។ ក្នុងនោះរដ្ឋបាលខេត្ត  បានអំពាវនាវចំពោះ អ្នកដែលបានប្រាស្រ័យ ទាក់ទងប៉ះពាល់ ដោយផ្ទាល់ ឬប្រយោលជា មួយបុគ្គល វិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ ដោយឡែកតាមដាន សុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មក អាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។

រដ្ឋបាលខេត្ត បានឲ្យដឹងថា នៅក្នុងករណីមានការ ប្រែប្រួលសុខភាព ខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈ ទូរស័ព្ទលេខ៖ ០១២ ៧២៤០៤២/ ០១២ ៩៤៨៧៧៩ ជាវបន្ទាន់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *