កងកម្លាំងចម្រុះជួរមុខ ចំនួន១០អង្គភាព ទិសទី១បន្ទាយមានជ័យ ក្រុមគ្រូពេទ្យ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ.១៩ ដូសទី៣តាម រថយន្តចល័ត

(ខេត្តបន្ទាយមានជ័យ)៖ កងកម្លាំងចម្រុះជួរមុខ ចំនួន១០អង្គភាព ទិសទី១បន្ទាយមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ ចាប់ផ្តើមចាក់ វ៉ាក់សាំងកូវីដ.១៩ ដូសទី៣ Astra Seneca ដើម្បីបង្ការជំងឺខូវីដ-១៩ នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងនោះដោយមានការ ចូលរួមត្រួតពិនិត្យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដោយក្រុមរថយន្ត ចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យ កងពលតូចថ្មើរជើង លេខ៥១ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកង ពលតូចថ្មើរជើងលេខ៥១ ចាក់ចាប់ពីព្រំ ប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំព្រទល់ខេត្ត បាត់ដំបង ជាង១៥០គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះជួរ មុខដែលបានចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ដូសទី៣ នេះរួមមានស្ថាប័ន កងទ័ពចំនួន ៩អង្កភាព រួមជាមួយ នគរបាលការពារ ព្រំដែនគោក សរុបរួមចំនួន ១០អង្គភាព ដោយអនុវត្តន៍តាម បទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកង ទ័ពគ្រប់លំដាប់ថ្នាក់។

យុទ្ធនាការចាក់វ៉ាក់សាំង ជូនកងកម្លាំងជួរមុខ ឲ្យបានលឿនបំផុត ដើម្បីធានាបាន សុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងបំពេញ ប្រតិបត្តិការបិទ ខ្ទប់នៅជួរមុខ នៅតាមបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ចាប់តាំងខែធ្នូ ឆ្នាំ២០២០ គិតមកដល់ពេលនេះ មានរយះពេលជាង ៨ខែមកហើយ ដោយកងកម្លាំង ទទួលបានការការចាក់វ៉ាក់ សាំងបង្ការជំងឺខូវីដ.១៩ នោះ មានចំនួន៣ដូស រួចមកហើយក្នុង នាមថ្នាក់ដឹកនាំយោធ ភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនោះ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថាបន្ត ឲ្យដឹងទៀតថាអង្គភាព ទាំង១០ ទិសទី១បន្ទាយមានជ័យ មុនមកចាក់ចាក់ វ៉ាក់សាំង ដូសទី៣នេះត្រូវយក ភ្ជាប់ មកជាមួយ នូវ អត្តសញ្ញាណប័ណ្ណ កងយោធពល ខេមរភូមិន្ទ ប័ណ្ណ ចាក់ វ៉ាក់សាំង ២ ដង ឬ ទម្រង់ ចាក់ វ៉ាក់សាំង រួច ២ ដង និង អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន នេះរដ្ឋាភិបាល បាននឹង កំពុងដំណើរការ ចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលជា ដូសទី៣ សម្រាប់ អ្នកដែល បានចាក់វ៉ាក់សាំង ស៊ីណូហ្វាមឬ ស៊ីណូវ៉ាក់ ជូនដល់ ក្រុមគ្រូពេទ្យ ជួរមុខ ទាំង រដ្ឋ និង ឯកជន ដល់ មន្ត្រីរាជការ នៅ តាមខេត្ត  មន្ត្រី ជាប់កិច្ចសន្យា កងទ័ព  គ្រួសារ កងទ័ព នគរបាលខេត្ត ចំនួន ៧ ជាប់ ព្រំដែន រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរ មានជ័យ ពោធិ៍សាត់ និង ខេត្តព្រះវិហារ រៀបចំ ចាក់ វ៉ាក់សាំងចាប់ពី ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១អស់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *