ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ចំនួន០៦នាក់ នៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំង គ្រឿងញៀននៃស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជន សង្ស័យជួញដូរ និងប្រើប្រាស់ គ្រឿងញៀនចំនួន០៦នាក់ បញ្ជូនទៅកាន់សាលា ដំបូងខេត្តចាត់ ការតាមច្បាប់ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។

ជនសង្ស័យទាំង ០៦នាក់ដែលក ម្លាំងជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ផង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ ,ទី២ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ ,ទី៣ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ ៤៤ឆ្នាំ, ទី៤ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ,ទី៥ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ និងទី៦ឈ្មោះ ណាត់  ណារី ភេទស្រី អាយុ២៨ឆ្នាំ។ ជនសង្ស័យទាំង ០៦នាក់ខាងលើនេះ ស្នាក់នៅក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ដោយអនុវត្តតាម បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ  សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ចំពោះបទល្មើស គ្រឿងញៀនត្រូវតែ តស៊ូស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបឲ្យ ដូចជាភ្លៀងរលឹម ជាលទ្ធផល នៅរសៀលថ្ងៃទី០៥ខែសីហា ឆ្នាំ២០២១  លោកបានដឹកនាំ កម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំង គ្រឿងញៀនសហការ ជាមួយកម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលក្រុង ប៉ោយប៉ែត ចុះបង្រ្កាបមុខ សញ្ញាប្រុស.ស្រី ជួញដូរនិងប្រើប្រាស់ គ្រឿងញៀនចំនួន០៦នាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកស្នងការរង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ ដកហូតបានវត្ថុតាង មានម្សៅក្រាមសថ្លា សង្ស័យជាសារជាតិញៀន ចំនួន៦កូនថង់តូច ទម្ងន់៥១.០០ក្រាម, ថ្នាំគ្រាប់wyពណ៌ ក្រហមចំនួន ១៥៩គ្រាប់, ថ្នាំគ្រាប់ពណ៌ ផ្ទៃមេឃចំនួន០៧គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ និងសំបកថង់, ទូរសព្ទដៃ ចំនួន០៣គ្រឿង និងឧបករណ៍ ជក់មួយចំនួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *