ដុតបំផ្លាញចោលកាំភ្លើង កែច្នៃចំនួនជាង១០០ដើម នៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ កាំភ្លើងកែច្នៃ ដែលកម្លាំងសមត្ថកិច្ច នគរបាលប្រមូលពី ប្រជាពលរដ្ឋ និងដកហូតពីអ្នក ល្មើសច្បាប់ផ្សេងៗ ចំនួន១៤០ដើម ដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ។

កាំភ្លើងដែលស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ រៀបចំពិធីដុត កម្ទេចចោល នាព្រឹកនេះ ជាប្រភេទ កាំភ្លើងកែច្នៃ ដែលប្រជាពលរដ្ឋកែច្នៃ សំរាប់បាញ់ សត្វកណ្តុល សត្វស្លាប និងសត្វផ្សេងៗទៀត ដែល កាំភ្លើងកែច្នៃពីឈើ មានដូចជាបាញ់គ្រាប់កិប កាំភ្លើងសប់ខ្យល់ បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុប១៤០ ដើម។

កាំភ្លើងទាំងនេះគឺបាន ប្រមូលពីប្រជាពលរដ្ឋទាំង ៩ ស្រុក/ក្រុងក្នុងខេត្ត ដែលប្រព្រឹត្ត បទល្មើសនិង អ្នករក្សាទុក តាំងពីឆ្នាំ២០១៧ ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដុតកម្ទេចកាំ ភ្លើងកែឆ្នៃថ្ងៃនេះ គឺជាការរួមចំណែក ធ្វើយ៉ាងណាឲ្យភូមិ ឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋាន ជូនពលរដ្ឋ និងសង្គម។

លោកឧត្តមសេនីយ៍ ស្នងការបញ្ជាក់ថា កាំភ្លើងកែច្នៃទាំង នេះក្រៅពីបាញ់ សត្វព្រៃល្មើសច្បាប់ ហើយ ក៏អាចយកទៅបាញ់ សម្លាប់ជីវិតមនុស្ស ឲ្យស្លាប់បានដូចគ្នា។

លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការច្នៃផលិត ឬរក្សាទុកកាំភ្លើងកែច្នៃ ឬគ្រាប់យុទ្ធភ័ណ្ឌផ្សេងៗ ត្រូវសហការណ៍ និងប្រគល់ជូនសមត្ថកិច្ច ក្នុងករណីរកឃើញ ថាមានបទល្មើសនឹងត្រូវ ផ្ដន្ទាទោសតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *