គណៈបញ្ជាការឯក ភាពក្រុងប៉ោយប៉ែត បន្តចុះអនុវត្តវិធាន ការរដ្ឋបាលរឹតបន្តឹង លើអ្នកល្មើស បម្រាមគោចរ

(ខេត្តបន្ទាយមានជ័យ)៖ រយៈពេល១០ថ្ងៃហើយ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការ ឯកភាពក្រុងប៉ោយប៉ែត បន្តចុះអនុវត្តវិធាន ការរដ្ឋបាលរឹតបន្តឹង លើអ្នកល្មើស បម្រាមគោចរ នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ដើម្បីទប់ស្កាត់ការ រីករាលដាលនៃ ជំងឺខូវីដ-១៩ ជាពិសេសប្រភេទ ថ្មីទម្រង់ដែលតា (Delta)ចូលក្នុង សហគមន៍។

ការចុះអនុវត្តវិធាន ការដ្ឋបាលបណ្តោះអាសន្ន រឹតបន្តឹងលើអ្នក ល្មើសបម្រាមគោចរ របស់គណៈបញ្ជាការ ឯកភាពក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក កែវ ដារារស្មី អភិបាលរង ក្រុងប៉ោយប៉ែត ដែលចែកចេញ០២ក្រុម សំរាប់ដើរល្បាត និងអប់រំណែ នាំដល់អាជីវករ ប្រជាពលរដ្ឋឲ្យ ចូលរួមបិទតូប ហាង និងហាមមិនឲ្យ ធ្វើដំណើរក្នុងចន្លោះពីម៉ោង២១និង០០នាទី រហូតដល់ម៉ោង០៣និង០០នាទីទាបភ្លឺ បើគ្មានករណី ចាំបាច់ទេនោះ។

លោក កែវ ដារារស្មី មានប្រសាសន៍ថា ការចូលរួមអនុវត្ត លើបម្រាមគោចរនេះ ឃើញថាប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ដោយពួកគាត់ស្ទើរ តែទាំងក្រុងទៅហើយ ដែលចូលរួមអនុវត្ត នូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ ការរីករាលដាល នៃជំងឺខូវីដ-១៩ ពិសេសខូវីដ-១៩ បំប្លែងថ្មីទម្រង់(ដែលតា) មិនឲ្យចូលក្នុងសហគមន៍។

លោកអភិបាលរងក្រុង បញ្ជាក់ថា ក្រុមការងារចម្រុះទាំងអស់ និងអនុវត្តយ៉ាង ម៉ឺងម៉ាត់បំផុត នូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការធ្វើចរាចរណ៍ នៅចន្លោះម៉ោង បម្រាមគោចរ ដែលពលរដ្ឋមួយចំនួនតូច ដែលមិនទាន់ បានចូលរួម ក្រុមការងារចម្រុះ នឹងអនុវត្តឲ្យបាន តឹងតែងបំផុត  រហូតឈានដល់ការ ឃាត់មធ្យោបាយ ធ្វើដំណើរទុក។

សូមជម្រាបថា រដ្ឋបាលខេត្តបន្ទាយ មានជ័យបានសម្រេច រឹតត្បិតសកម្មភាពការងារ មុខរបរ និងអាជីវកម្មណា ដែលប្រឈមការ ឆ្លងរាលដាលកូវីដ-១៩ មានដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កាស៊ីណូ រមណីយដ្ឋាន ម៉ាស្សា ស្ទីម សូណាគ្រប់ប្រភេទ។ ហាងលក់ និងសេពគ្រឿងស្រវឹង គ្រប់ប្រភេទក៏ត្រូវបាន ហាមឃាត់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *