បាក់ស្រុតប្លង់សេអាគារ មួយកន្លែងនៅ ក្រុងប៉ោយប៉ែត បណ្តាលឲ្យកម្មករ រងរបួសធ្ងន់ស្រាល០៣នាក់

(ខេត្តបន្ទាយមានជ័យ)៖ បាក់ស្រុតប្លង់សេអាគារ មួយកន្លែងនៅ ក្រុងប៉ោយប៉ែត បណ្តាលឲ្យកម្មករ រងរបួសធ្ងន់ស្រាល០៣នាក់ កំពុងយកទៅព្យាបាល មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត២។ ហេតុការណ៍នេះ  កើតឡើងនៅ វេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខ បុរីហ៊ុយឡេង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពេលកើតហេតុ រថយន្តស៊ីម៉ង់បាន បាញ់ចាក់ប្លង់សេបាន ៤រថយន្តរួចហើយ តែដល់រថយន្តទី៤ ស្រាប់តែបាក់ស្រុតចុះតែម្តង ទំនងបែបជំទល់ទ្រ បាតប្លង់សេមិនរឹងមាំ ទប់មិនជាប់ បណ្តាលឲ្យបាក់ស្រុតចុះ ធ្វើឲ្យមានកម្មករប្រុស.ស្រី រងរបួសធ្ងន់ស្រាល ចំនួន០៣នាក់ មាន១នាក់ ភេទស្រីរងរបស់ធ្ងន់ បាក់ជើងត្រូវបានយក ទៅសំរាកទៅមន្ទីរ ពេទ្យបង្អែកប៉ោយប៉ែត២ ដើម្បីព្យាបាល ចំណែកកម្មករ ប្រុស២ទៀតរងរបួសស្រាល។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ម្ចាស់សំណង់អាគារមានឈ្មោះ យឹម ឆៃ អ៊ាង ជាម្ចាស់អាគារ ដែលកំពុងសាងសង់ ដោយមេការឈ្មោះ ឆន ដែលបំរុងធ្វើផ្ទះសំណាក់ ដែលមានទំហំ២ល្វែង ហើយអាគារទើបតែ បានសាងសង់ ចាប់ផ្តើមចាក់ប្លង់ សេជាន់ទី១សោះ ក៏បាក់បង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យ មានកម្មករ រងរបួសតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *