រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានវ៉ាក់សាំង Astra Zeneca ដូសទី៣ចំនួន ១៣០០០ដូស សម្រាប់ចាក់ជូន កងទ័ព និងក្រុមការងារជួរមុខ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានវ៉ាក់សាំង ប្រភេទ Astra Zeneca ចំនួន ១៣០០ដូស នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ចាក់ជូនកងទ័ព និងក្រុមការងារជួរមុខ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល អភិបាលខេត្ត បន្ទាយមានជ័យ បានឱ្យដឹងថា ថ្ងៃនេះរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានទទួលវ៉ាក់ សាំងប្រភេទ Astra Zeneca ចំនួន ១៣០០០ដូស តាមឧទ្ធម្ភគចក្រ  ដើម្បីចាក់ដូសទី3 ឬដូសជម្រុញ ដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្រោយទទួលបាននូវ វ៉ាក់សាំងខាងលើ នេះហើយ រដ្ឋបាលខេត្ត បន្ទាយមានជ័យ នឹងចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី០៣ ឬដូសជម្រុញនេះ ជូនដល់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងទ័ពជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ស្អែកនេះតទៅ ។

ឯកឧត្តមបញ្ជាក់ថា សម្រាប់ខេត្ត បន្ទាយមានជ័យ បានត្រៀមរួចជាស្រេច ក្នុងការទទួលពល ករមកពីប្រទេសថៃវិញ គឺខេត្តបានត្រៀម លក្ខណៈរួចរាល់ហើយ ទាំងការបញ្ជូនពួក គេទៅធ្វើចត្តាឡីស័ក និងបញ្ជូនទៅកន្លែង ព្យាបាលជំងឺកូវីដ-១៩ ក្នុងករណីមានវិជ្ជមាន ទៅតាមសេចក្តី ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្នខេត្ត បន្ទាយមានជ័យ បានចាក់វ៉ាក់សាំងដល់ ពលរដ្ឋបានជាង ២៧ម៉ឺននាក់ហើយ ខណៈកំពុងដំណើរការ ចាក់ជូនពលរដ្ឋ នៅក្នុងស្រុកចំនួន០២ទៀត មានស្រុកថ្មពួក និងស្រុកស្វាយចេក លើពលរដ្ឋជាង៦ម៉ឺននាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *