កម្លាំងនគរបាលក្រុង ប៉ោយប៉ែតឃាត់ ខ្លួនក្រុមដើររាតល្បាត រើសអេតចាយបន្លំ លួចចំនួន០៤នាក់  បញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត តាមស្រាវជ្រាវឃាត់ខ្លួន ក្រុមចោររាតល្បាត លួចទ្រព្យសម្បត្តិ អ្នកភូមិពេលយប់ បានចំនួន០៤នាក់ បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការបន្ត។

ជនសង្ស័យទាំង០៤នាក់ដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះសុខ ថេត ភេទប្រុស អាយុ៣៦ឆ្នាំ ទី២ឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ អាយុ១៨ឆ្នាំ ទី៣ឈ្មោះសុខ ធីភេទប្រុស និងទី៤ឈ្មោះស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ ជនសង្ស័យទាំង០៤នាក់ ខាងលើ ជាជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅទីតាំងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរ បាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៤នាក់ បានឲ្យដឹងថា ពួកគេបានទៅកាត់ ផ្តាច់ច្រវ៉ាក់ចាក់សោរ ចេញ ពីម៉ូតូកង់បី រួចលួចយកកង់បី របស់អាជីវករ ឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ជាង១០យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ពិតប្រាកដមែន។

លោកអធិការបន្ថែមថា បន្ទាប់ពីលួចបាន កង់បីហើយ ក្រុមនេះបាន ជិៈម៉ូតូកង់បី ដែលខ្លួនលួច បានយកទៅលួច ដែកអ្នកភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបន្ត ទៀតលក់បានលុយ ៩០។០០០រៀល រួចយកកង់បីទៅ ទុកក្នុងកំពោតព្រៃ ជិតវត្តអូរនាង ដើម្បីដោះបំបែក ចេញពីម៉ូតូចេញ ពីរ៉ឺម៉ក បម្រុងលក់ តែត្រូវបានកម្លាំង សមត្ថកិច្ចស្រាវជ្រាវ ចុះបង្ក្រាបបានទាន់ ពេលវេលា។

ជនសង្ស័យទាំង០៤នាក់ ខាងលើ ធ្វើតេស្តរកមេរោគខូវីដ-19 អវិជ្ជាមាន តែតេស្តរក សារធាតុញៀនឃើញថា ក្រុមនេះមាន សារធាតុញៀន នៅជាប់ខ្លួន។ នៅព្រឹកថ្ងៃទី០៧ខែ សីហា ឆ្នាំ២០២១នេះ ជនសង្ស័យត្រូវ បានកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយា ល័យជំនាញនៃស្នង ការខេត្តចាត់ការ បញ្ជូនបន្តទៅសាលា ដំបូងខេត្តចាត់ការ តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *