បើកយុទ្ធនាកាចាក់ វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីរាជការជួរ មុខក្នុងខេត្តបន្ទាយ មានជ័យឲ្យបាន ៣.៣៤៣នាក់ ក្នុងរយះពេល២ ថ្ងៃ

(ខេត្តបន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ បានបើកយុទ្ធនាកាចាក់វ៉ាក់ សាំងដូសទី៣ ជូនមន្ត្រីរាជការជួរមុ ខក្នុងខេត្តបន្ទាយ មានជ័យឲ្យបានគ្រប់ ចំនួន ៣.៣៤៣នាក់ ក្នុងរយះពេល២ ថ្ងៃ ក្នុងនាមានទី តាំងចាក់២កន្លែង ១នៅសាលប្រជុំ ធំសាលាខេត្ត និងក្នុងសាល ប្រជុំគណបក្ស ប្រជាជនកម្ពុជាខេត្ត ដោយមានការចូលរួម លោក ខេងស៊ុម ប្រធានក្រុមប្រឹក្សា ខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត ហើយការចាក់ វ៉ាក់សាំងជូនដល់ មន្ត្រីជួរមុខដូសទី៣ នេះ គឺជាការផ្តល់ជូនដ៍ពិសិទ្ធពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបាន ខិតខំស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូន មន្ត្រីរាជការនិងប្រជាពល រដ្ឋចាក់ឲ្យបានគ្រប់ៗ គ្នានៅពេលខាងមុខនេះ ។

លោកអ៊ុំ រាត្រីបានប្រាប់អ្នក យកព័ត៍មានឲ្យដឹង ថានៅ ថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យឧទ្ធម្ភាគចក្រ ចំនួន២គ្រឿងដឹក  វ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើម ចាក់ដូសទី៣ ជូនដល់មន្រ្តីជួរមុខ នៅថ្ងៃទី៨ ខែសីហានេះ។

លោកអ៊ុំរាត្រីបានបញ្ជាក់ បន្ថែមថាខេត្តទាំង ៥នោះរួមមាន ខេត្តប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ហើយ វ៉ាក់សាំងទាំងនេះ នឹងត្រូវបើកយុទ្ធ នាការចាក់ដូសទី៣ ជូនក្រុមគ្រូពេទ្យជួរមុខ ដែលប្រឈមនឹង ហានិភ័យនៃការឆ្លងជំ ងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមាន ពលករខ្មែរត្រឡប់មក ពីប្រទេសថៃ ហើយដោយឡែក សម្រាប់ការចាក់ជូន ដល់កងទ័ព និងគ្រួសារកងទ័ព នឹងត្រូវរៀបចំចាត់ចែង ដោយក្រសួងការពារជាតិ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាដោយឡែក យុទ្ធនាកាចាក់វ៉ាក់ សាំងដូសទី៣ចាក់ជូនដល់ មន្ត្រីរាជការនៅព្រឹក ថ្ងៃទី៨នេះសុទ្ធសឹងជាការគិត គូរយ៉ាងច្បាស់លាស់ អំពីបញ្ហាសុខភាពរបស់ ដល់មន្រ្តីជួរមុខ ក៏ដូចជាប្រជាពលរដ្ឋ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន។

ចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ពេល ដែលពួកគេប្រឈមនឹង ការឆ្លងមេរោគថ្មី Delta ក្រោយពលករជា ច្រើនត្រឡប់ពីប្រទេសថៃវិញ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឲ្យ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ.១៩ ដូសទី៣ ជូនដល់ប្រជាពល រដ្ឋខ្មែរគ្រប់រូប ដែល បានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធ ការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់ នឹងជំងឺកូវីដ.១៩ ជាពិសេសឆ្លើយ តបនឹងវត្តមាន មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីក រាលដាលយ៉ាងខ្លាំង ក្លានៅក្នុងតំបន់ផងដែរ។

លោកបានបន្តថា ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបាន ចាក់វ៉ាក់សាំង ចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ជា មួយនឹងការសម្រេច ចាក់ដូសទី៣នេះ  សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថា ប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែង រកទិញវ៉ាក់សាំង AstraZeneca បន្ថែម ទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *