ការដ្ឋានសំណង់ ១កន្លែងក្នុងក្រុង ប៉ោយប៉ែតសាងសង់ ខុសបច្ចេក ទេសបណ្តាលឲ្យបាក់ ប្លង់សេអគារ កំពង់សាងសង់ ខ្ទេចខ្ទីអស់ ក្នុងនោះមាន របួសស្រី របួសធ្ងន់ម្នាក់

(ខេត្តបន្ទាយមានជ័យ)៖ ការដ្ឋានសាងសងសំណង់ មួយកន្លែងសង់ខុស បច្ចេកទេសបណ្តាល អោយបាក់ប្លង់សេ ធ្លាក់សង្កត់ស្ត្រីម្នាក់ បណ្តាលអោយ រងរបួសធ្ងន់ ហេតុការដ៏រន្ធុតនេះ បានកើតឡើងកាលពី ព្រឹកថ្ងៃទី០៧ខែ សីហាឆ្នាំ២០២១ វេលាម៉ោង១០និង ១០នាទីនៅចំណុច ស្រះសួគ៍ស្ថិតក្នុង ភូមិអូរជ្រៅសង្កាត់ ប៉ោយប៉ែតក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុ ងប៉ោយប៉ែតបានប្រាប់ អោយដឹងថាម្ចាស់  អាគារខាងលើ មានឈ្មោះយឹម គឹមអៀង អាយុ៤០ឆ្នាំភេទ ប្រុសជនជាតិខ្មែរ រស់នៅភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ មុខរបរលក់ខុនដូរ អគារកំពុងសាងសង់ ដែលមានទទឹង១២ម៉ែត្រ បណ្តោយ១៦ម៉ែត្រ។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់បញ្ជាក់ឲ្យ ដឹងបន្តទៀតថានៅ ពេលកំពុងសាងសង់ ស្រាប់តែប្លង់ សេកំពុងសាងសង់ ចាក់ជាន់ទី១បាក់ ធ្លាក់មកក្រោមទាំងផ្ទាំង បណ្តាលឲ្យ មានគ្រោះថ្នាក់មនុស្សម្នាក់ ឈ្មោះនី ស្រីនិច អាយុ១៩ឆ្នាំភេទស្រី ជនជាតិខ្មែរ ជាកម្មករសំណង់ រស់នៅភូមិអូរជ្រៅ  សង្កាត់ប៉ោយ ប៉ែតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅគ្លី និកអគារថ្មី។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា មូលហេតុ ការសាងសង់ខុ សលក្ខណះបច្ចេកទេស។ ក្រោយពេលកើតហេតុ ហើយមន្ត្រី អាជ្ញាធរក្រុងប៉ោយប៉ែត និងសមត្ថកិច្ចចុះដល់ កន្លែងកើតហេតុជួយ ធ្វើអន្តរាគមន៍រៀប ចំសណ្តាប់ធ្នាប់ ល្អឡើងវិញផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *