រដ្ឋបាលខេត្តកំពត សម្រេចបិទការចេញ ចូលផ្សារស្រុកកំពង់ត្រាច បណ្តោះអាសន្ន រយៈពេល១សប្តាហ៍

(ខេត្តកំពត)៖ រដ្ឋបាលខេត្តកំពត បានសម្រេចបិទការចេញចូល និងផ្អាកការលក់ដូរ ក្នុងផ្សារស្រុកកំពង់ត្រាច ជាបណ្តោះអាសន្ន រយៈពេល១សប្តាហ៍ បន្ទាប់ពីរកឃើញ មានប្រជាពលរដ្ឋ និងអាជីវករជាច្រើនបានឆ្លងជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

យោងតាមសេចក្តីជូន ដំណឹងរបស់ រដ្ឋបាលខេត្តកំពត ចេញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ គ្រប់គ្រងបានលឿន និងកាត់ផ្កាច់ខ្សែ ច្រវាក់នៃការឆ្លង រាលដាលជំងឺកូវីដ-១៩ បានទាន់ពេល រដ្ឋបាលខេត្តកំពត សម្រេច បិទការចេញ-ចូល  និងផ្អាកការលក់ ដូរជាបណ្តោះអាសន្ន ក្នុងផ្សារកំពង់ត្រាច ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចនោះ ក៏បានបញ្ជាក់ដែរថា ការបិទផ្អាកនេះដោយ សារតែមានមានបងប្អូន ប្រជាពលរដ្ឋ និងអាជីវករលក់ ដូរជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត ក៏សូមបានណែនាំដល់ លោក លោកស្រី ជាអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋក្នុងភូមិ-ឃុំទាំងធស់ ត្រូវអនុវត្តសេចក្តី សម្រេចនេះឲ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ចាប់ពីពេលនេះតទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *