កម្ពុជា -ថៃ ចុះទស្សនាការអនុវត្ត ផែនការភូមិឃុំ /សង្កាត់ ស គ្មានគ្រឿងញៀន កំពុងដំណើរ ការនៅភូមិចំនួន ពីររបស់កម្ពុជា បណ្តោយព្រំដែន

(ខេត្តព្រះវិហារ)៖ អាជ្ញាធរកម្ពុជាខេត្ត ព្រះវិហារនិងអាជ្ញាធរថៃខេត្ត ស៊ីសាកេតបានរួមគ្នារ ទប់ ស្កាត់ បទល្មើសឆ្លងដែន ខុសច្បាប់និងត្រួត ពិនិត្យរកគ្រឿងញៀន ខុសច្បាប់ចូល ប្រទេសទាំង ២ ដើម្បីចុះទស្សនា ការអនុវត្តផែនការ ភូមិឃុំ/ សង្កាត់  ក្នុងតំបន់ស  គ្មានគ្រឿងញៀន  ដែល បាន និងកំពុងដាក់ឲ្យ អនុវត្តនៅភូមិចំនួនពីរ របស់ខេត្តព្រះវិហារ គឺភូមិឈើទាលគង  និងភូមិ អានសេះ នៃឃុំជាំក្សាន្ត  ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ នាព្រឹកថ្ងៃ ទី២  ខែកញ្ញា  ឆ្នាំ២០១៩  ដែលប្រតិភូក ម្ពុជាដឹកនាំដោយ  ឯកឧត្តម  ឧត្តមសេនីយ៍ឯក  នាក់  យុទ្ធា  អគ្គលេខាធិការរង  នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងប្រតិភូថៃដឹកនាំដោយ  ឧត្តមសេនីយ៍ទោ  ស៊ូរី យ៉ា  ស៊ីងហាកាម៉ូល (SURIYA SINGHAKAMOL) អគ្គលេខាធិការរង ក្រុមប្រឹក្សាត្រួត ពិនិត្យ គ្រឿងញៀន ថៃ ។

ឯកឧត្ដម  ស៊ូ  សិរី   អភិបាល រងខេត្តព្រះវិហារ  បានមានប្រសាសន៍ ស្វាគមន៍ដល់ ប្រតិភូទាំង អស់ និងបញ្ជាក់ថាខេត្តព្រះ វិហារមិនមែនជាខេត្ត ផលិតគ្រឿងញៀនទេ  តែរងគ្រោះ ពីការប្រើ បំពាន គ្រឿងញៀនពេល បច្ចុប្បន្ននេះ។

នៅក្នុងឱកាសនោះ  លោកមេភូមិទាំង ពីគឺភូមិឈើទាលគង  និងមេភូមិអានសេះ  សុទ្ធតែបាន លើកឡើងពីវឌ្ឍន ភាពនៃការអនុវត្តផែនការ ភូមិឃុំ/សង្កាត់  ស  គ្មានគ្រឿងញៀន  ដោយធ្វើ ការណែនាំ ទាក់ទាញយុវជន ឲ្យខិតខំរៀនសូត្រ  លេងកីឡា  ជួយធ្វើការឪពុកម្តាយ ប្រកបមុខ របរ  សិប្បកម្ម  កសិកម្ម  ចិញ្ចឹមសត្វ  និងចូលរូមការ ងារសង្គមផ្សេងៗ  រាយការណ៍ ពីករណី មានអំពើហឹង្សា  និងការសង្ស័យ ពីការប្រព្រឹត្ត បទល្មើស ផ្សេងៗផ្ទុយពីច្បាប់។

ក្នុងឱកាសនោះផងដែរ  ឯកឧត្តម  ឧត្ដមសេនីយ៍ ឯក  នាក់  យុទ្ធា  អគ្គលេខាធិការ រងអាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន  បានថ្លែងដោយបាន លើកពីគោលបំណង នៃការបង្កើត ផែន ការភូមិឃុំ/សង្កាត់  ក្នុងតំបន់ស  គ្មានគ្រឿងញៀន ថា  គឺជាយន្តការដោះ ស្រាយបញ្ហាគ្រឿង ញៀន នៅថ្នាក់មូលដ្ឋាន  ឱ្យមានសមត្ថភាព ម្ចាស់ការដោយខ្លនឯង និងធ្វើឲ្យប្រសើរឡើង នូវ សន្តិសុខ កាត់បន្ថយបាន នូវអំពើហឹង្សា  និងបទល្មើសផ្សេងៗ បង្កើតបាននូវភាពសុខដុម រមនា ដល់ប្រជា ពលរដ្ឋក្នុងសហគមន៍។

ឧត្តមសេនីយ៍ ទោ  ស៊ូរីយ៉ា ស៊ីងហាកាម៉ូល អគ្គលេខាធិការ រងការិយាល័យ​ក្រុមប្រឹក្សាត្រួត ពិនិត្យ គ្រឿងញៀនថៃ  បានថ្លែងនូវការ កោតសសើរ  ហើយបន្តគាំទ្រ នូវការអនុវត្តផែន ការ របស់ភូមិទាំងពីរ  ហើយនឹងផ្តល់ការ បណ្តុះបណ្តាល ពង្រឹង សមត្ថភាព  បទពិសោធន៍   និងសុំឲ្យភូមិទាំង ពីរបន្តជួបប្រជុំធ្វើ ការជាមួយគ្នា ឲ្យបានញឹកញាប់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *