លោកអ៊ុំរាត្រីចុះ ពិនិត្យទីតាំងត្រៀមចាក់ វ៉ាក់សាំងជូន អាជីវករលក់ដូរ នៅផ្សាររុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃពេល ត្រឡប់មកផ្ទះវិញ នៅច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ដើម្បីបញ្ជៀសការឆ្លងមេរោគ កូ វីដ .១៩ដ៏សាហាវហើយកំពុង បម្លែ ង ខ្លួនថ្មី ដែល តា (Delta) មកលើប្រជាពលរដ្ឋពិសេស អាជីវករលក់ដូរ នៅផ្សាររុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ពេលត្រឡប់មកផ្ទះវិញ ។

លោកអ៊ុំរាត្រីបាន ដឹកនាំអាជ្ញាធរក្រុង មន្ត្រីសុខាភិបាល កម្លាំងពាក់ព័ន្ធ ចុះពិនិត្យតាំងត្រូវ ចាក់វ៉ាក់សាំងកូវីដ.១៩ ជូនពួកគាត់ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតនៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។

លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្រុមគ្រូពេទ្យ ជួរមុខ ខេត្តបន្ទាយមានជ័យបាន រកឃើញ មេរោគ កូ វីដ .១៩ បម្លែ ង ថ្មី  ដែល តា (Delta) ឥណ្ឌា លើ ពលករ ខ្មែរ វិល ពី ប្រទេស ថៃ មានចំនួន ៤ នាក់មកហើយ។

មកទល់ ពេលនេះ ស្ថានភាព នៃ ការឆ្លង រីក រាលដាល នៃ ជម្ងឺ កូ វីដ -១៩ ក្នុង ខេត្ត បន្ទាយ មានជ័យ បាន កើតមាន រាយប៉ាយ ពាសពេញ ទាំង នៅ ក្រុង ប៉ោយប៉ែត ក្រុង សិរីសោភ័ណ និង តាម ស្រុក ៧ ទៀត ផង។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា មេរោគ កូ វីដ .១៩ នេះមិន ប្រណីលើ ពលករ ខ្មែរ វិល ពី ប្រទេស ថថៃឡើយ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា យុទ្ធនាការនៃការចាក់ វ៉ាក់សាំងដែលចាក់ ជូនបងប្អូនអាជីវករវិល មកពីលក់នៅផ្សាររុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃនាពេលនេះ គឺជាការគិតគូរពី សំណាក់ប្រមុខថ្នាក់ ដឹកនាំ  ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបាន ខិតខំគ្រប់បែបយ៉ាង  ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូន ប្រជាពលរដ្ឋឲ្យ បានគ្រប់ៗគ្នា ដើម្បីការពារ ពីការចម្លងជម្ងឺកូវីដ-១៩ចូលក្នុងខ្លួនយេីង  និងសហគមន៍។

ក្នុងនោះលោកអ៊ុំរាត្រី បានធ្វើការផ្តាំផ្ញើរដល់ ប្រជាពលរដ្ឋទាំង អស់រស់ក្នុងខេត្ត បន្ទាយមានជ័យ បើ មិនមាន ការចាំបាច់ សូមបងប្អូន នៅផ្ទះ ជួបជុំគ្រួសារ ក្នុងផ្ទះ ល្អបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *